ភ្នំពេញ ៖ ក្នុងថ្ងៃបុណ្យកាន់បិណ្ឌវេនទី៧ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកជំទាវ រួមជាមួយ ញាតិមិត្តជិតឆ្ងាយ អតីតលោកគ្រូអ្នកគ្រូនិងមិត្តរួមជំនាន់សាលាបាក់ទូកទសវត្សឆ្នាំ១៩៨០ ព្រមទាំងមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានចិត្តជ្រះថ្លារួមគ្នា ប្រគេននូវ បច្ច័យ និង ទេយ្យទាន វេរប្រគេនព្រះសង្ឃ នៅវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ...
(បាត់ដំបង) នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមក្នុងពិធីធ្វើបុណ្យកាន់បិណ្ឌវេណទី៧ នៅវត្តស្វេតឆ័ត្រកុញ្ជរជ័យ ហៅ (វត្តដំរីស) ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ក្នុងពិធីបុណ្យកាន់វេនបិណ្ឌទី៧នេះ ក៏មានការចម្រើនព្រះបរិត្តរបស់ព្រះសង្ឃ ហើយឧទ្ទិសកុសលជូនមាតា បិតា ញាតិការក្នុងសង្សារវដ្ត និងបាននាំយក ទេយ្យវត្ថុ បច្ច័យ សម្រាប់កសាងមួយចំនួនទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសនៅក្នុងវត្តស្វេតឆ័ត្រកុញ្ជរជ័យ ហៅ (វត្តដំរីស)...
ព្រះវិហារ៖ ឯកឧត្ដមឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី៥ ខែតុលា ម្សិលមិញនេះ អញ្ជើញបិទវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធី ប្រតិបត្តិការ និងសង្គ្រោះបឋម ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក–ទឹក និងអន្តរាគមន៍ប្រចាំឆ្នាំ២០២៣ ។ នៅក្នុងពិធីនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍...
(បាត់ដំបង) នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចាត់តំណាងសាខាដឹកនាំដោយលោក ផេង សិទ្ធី អភិបាលរងខេត្ត ជាសមាជិកគណៈកម្មាធិការសាខានិងសហការី រួមជាមួយក្រុមកាកបាទក្រហមសង្កាត់ អ្នកស្ម័គ្រចិត្តភូមិ បានអញ្ចើញចុះសំណេះសំណាលសួរសុខទុក និងបានផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន៦គ្រួសារ និងរងគ្រោះដោយអគ្គិភ័យ១គ្រួសារ នៅក្រុងបាត់ដំបង ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់ក្នុងនាម ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា លោក ផេង សិទ្ធី បានសម្តែងនូវក្តីសោមនស្សរីករាយ...
ព្រះវិហារ៖ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងលោកជំទាវ នៅល្ងាចថ្ងៃទី៤ ខែតុលា ម្សិលមិញនេះ បានដឹកនាំមន្ត្រី អញ្ជើញចូលរួមកាន់បិណ្ឌវេណទី៦ នៅវត្តប្រាសាទគោកបេង ឋិតនៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ និងខេត្តព្រះវិហារ។ ការចូលរួមកាន់បិណ្ឌនេះ គឺធ្វើឡើងតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ហើយក៏ដើម្បីផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សា និងប្រមែប្រមូលផលានិសង្សដែលកើតចេញពីសទ្ធាចិត្តជ្រះថ្លាលើកឧទ្ទិសជូនដល់ញាតិបុព្វការីជនមាន មាតាបិតា ញាតិការទាំងប្រាំពីរសន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ។ ក្រៅពីរាប់បាត ប្រគេនចង្ហាន់ដល់ព្រះសង្ឃ លោកឧត្តមសេនីយ៍ត្រី កង...
(បាត់ដំបង) បុរសម្នាក់ដែលគេស្គាល់ថាជាមនុស្សប្រើប្រាស់ថ្នាំញៀន បានធ្វើអត្តឃាតដោយ(អារកសម្លាប់ខ្លួន)ឯងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្រុមទី០៦ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។ ជនរងគ្រោះដែលធ្វើអត្តឃាតអារកសម្លាប់ខ្លួនឯងមានឈ្មោះ គង់ សំអូន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅចំណុចក្រុមទី០៦ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជនរងគ្រោះខាងលើសង្ស័យបានប្រើប្រាស់គ្រឿងញៀនប៉ះពាល់ដល់សតិស្មារតី ទើបបណ្តាលអោយអារកសម្លាប់ខ្លួនឯងតែម្តង។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យរួចបានប្រគល់សពជនរងគ្រោះអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ព្រមទាំង លោក លោកស្រី ស្នងការរង លោកនាយការិយាល័យ អធិការ ក្រុង-ស្រុក ទាំង៩ លោកមេបញ្ជាការវរការពារព្រំដែនគោកទាំង៤ កាលពីរសៀលថ្ងៃទី៤ តុលា២០២៣ បានអញ្ជើញពិធីបុណ្យកាន់បិណ្ឌវេនទី០៦ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ មន្ត្រីរាជការ យុទ្ធជន យុទ្ធនារី ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ នៅវត្តសុភមង្គល...
(បាត់ដំបង) នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ លោក សុង សុភ័ក្ដ្រ អភិបាល នៃគណៈអភិបាលស្រុកភ្នំព្រឹក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកភ្នំព្រឹក ដោយមានការចូលរួមពីព្រះចៅអធិការវត្តគ្រួសក្រហម និងមេឃុំអូររំដួល បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្លល់ជូនគ្រួសាររងគ្រោះដោយករណីអគ្គីភ័យឆេះផ្ទះ ដែលមានឈ្មោះ មេង សុធា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិគ្រួសក្រហម ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ក្នុងឱកាសជួបសំណេះសំណាលជាមួយគ្រួសារជនរងគ្រោះ លោក...
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានប្រាប់ពលរដ្ឋឱ្យនាំគ្នាដាំពោតក្រហម ខណៈក្រុមហ៊ុនផលិតចំណីសត្វស៊ីភី(CPF)ប្រមូលទិញ៥០ម៉ឺនតោនក្នុងមួយឆ្នាំ។កាណ៍នេះធ្វើឡើងគ្រាដែលលោកដឹកនាំមន្ទីរជំនាញពាក់ពន្ធ័និងអាជ្ញាធរស្រុកចុះពិនិត្យការប្រមូលផលពោតក្រហមរបស់ក្រុមហ៊ុនយេឡូហ្វៀលស្ថិតក្នុងភូមិអូរអញ្ចារ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។ លោក វ៉ី សំណាង បានលើកឡើងថា ពលរដ្ឋទាំងអស់មិនគួរទុកដីឱ្យទំនេរចោលទេ គួរនាំគ្នាដាំដុះដំណាំគ្រប់ប្រភេទដើម្បីទាញយកប្រាក់ចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារ។មួយវិញទៀតដំណាំពោតក្រហមកំពុងមានទីផ្សារល្អ មួយតោនអាចលក់បានតំលៃជាមធ្យម៨០ម៉ឺនរៀលឬអាចលើសពីនេះ។ហើយអ្វីដែលធ្វើឱ្យកសិករអ្នកផលិតកាន់តែមានទំនុកចិត្តនោះគឺមានក្រុមហ៊ុននៅចាំទទួលទិញដោយមិនឱ្យអ្នកផលិតធ្វើបានគ្មានទីផ្សារនោះទេ។ ជាមួយនោះដែរអភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានប្រាប់ក្រុមហ៊ុនស៊ីភីដែលទទួលទិញកសិផលពីកសិករ សូមរក្សាតំលៃ កុំទំលាក់ថ្លៃពេលពួកគាត់ធ្វើបាន។ប្រការនេះគឺដើម្បីជួយលើកទឹកចិត្តដល់អ្នកដាំ អ្នកផលិតឱ្យពួកគាត់ខិតខំបន្ត និយាយរួមអាចផលិតផ្គត់ផ្គង់តម្រូវការក្រុមហ៊ុន។ហើយក្នុងនោះក្រុមហ៊ុនត្រូវងាកទៅប្រើប្រាស់ត្រូនកសិកម្មវិញដើម្បីបាញ់ថ្នាំសម្លាប់សត្វល្អិតចង្រៃជំនួសការប្រើមនុស្សដែលនាំឱ្យប៉ះពាល់ដល់សុខភាព។...
(បាត់ដំបង) ផ្ទុះសេព្រីខ្សែភ្លេីងបង្កជាអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ០១ខ្នងទាំងស្រុងនៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្រុមទី១២ ស្ថិតក្នុងភូមិគ្រួសក្រហម ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះខាងលើមានទំហំ ០៧ម៉ែត្រX០៩ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ដែលមានម្ចាស់ផ្ទះឈ្មោះ ម៉េង សុធា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិគ្រួសក្រហម ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ឆេះអស់ទាំងស្រុង) រួមនឹងសម្ភារខូចខាតរួមមាន -អង្ករចំនួន២ការរ៉ុង...