ខេត្តបាត់ដំបង! នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។ ឯកឧត្តម សុខ លូ បានមានប្រសាសន៍បើកក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ ក្នុងឱកាសសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំធ្វើបទអន្តរាគមន៍លើប្រធានបទចំនួន៥រួមមាន៖...
រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យស្តីពី ការអនុវត្តកម្មវិធីផ្តល់អាហារ តាមសាលារៀនដោយប្រើប្រាស់ កសិផលក្នុងសហគមន៍ និងត្រៀមថវិកាជាង ៤លានដុល្លា សម្រាប់អនុវត្តនៅឆ្នាំ២០២៣ ។ សូមអាចសេចក្តីលម្អិតខាងក្រោម ៖
ខេត្តបាត់ដំបង! កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុស ច្បាប់នូវសារធាតុញៀន០១ ករ ណីក្នុងបទ ល្មើសជាក់ស្តែង។ កិច្ចចុះប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង០៩ និង៥០នាទី ថ្ងៃទី១ ៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង និងបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៧នាក់រួមមាន! ១-ឈ្មោះ សាយ សុផាន់ណា ភេទស្រី អាយុ១៦ឆ្នាំ ២-ឈ្មោះ សាយ សុផានី...
ខេត្តបាត់ដំបង! បុរសវ័យម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានដើរធ្លាក់ចូលទឹកស្ទឹងបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៥និង២០នាទី ថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០២៣ នៅចំណុចស្ទឹងចាស់ ស្ថិតនៅក្រុម១២ ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ សាកសពជនរងគ្រោះមានឈ្មោះ សាយ សេត ភេទប្រុស អាយុ៦៥ឆ្នាំ ជាមនុស្សមានសតិវិបល្លាសនិងតែងស្រវឹងស្រាជាប្រចាំ ស្នាក់នៅវត្តសំបួរមាស ហៅវត្តប្រឡាយថ្ងូរ ស្ថិតនៅក្រុមទី១២ ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង...
កំពង់ស្ពឺ៖ មន្ត្រីរាជការទាំងអស់ បើបានទទួលការទុកចិត្តពីរាជរដ្ឋាភិបាលតែងតាំងជាអភិបាលស្រុកគឺត្រូវតែបម្រើរាស្ត្រ តាំងខ្លួនជាខ្ញុំកញ្ជះរាស្ត្រ បំពេញគ្រប់តម្រូវការដែលរាស្ត្រចង់បាន គឺមិនមែនតាំងខ្លួនជាចៅហ្វាយនៃរាស្ត្រនោះទេ។នេះជាការលើកឡើងរបស់អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង ក្នុងពិធីប្រកាសចូលកាន់តំណែងថ្មីនៃអភិបាលស្រុកបេសដ្ឋ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។ លោក វ៉ី សំណាង បានលើកឡើងថា បុគ្គលដែលទទួលបានការតែងតាំងហើយធ្វើការមិនទទួលខុសត្រូវ គឺមិនអាចកាន់តំណែងបន្តទៀតបានទេ និយាយរួមដាក់ស្រួល ដកស្រួល ឬជួនកាលដាក់មិនបាន តែអាចដកបាន ។ក្នុងន័យនេះគឺសុំឱ្យបងប្អូនជាមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទត្រូវតែយកអស់កម្លាំងកាយចិត្តក្នុងការផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ។ លោកបានគូសបញ្ជាក់ថាសម្តេច ស...
ខេត្តបាត់ដំបង! កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង ដែលដឹកនាំដោយលោក វរសេនីយ៍ត្រី សំ វិឡុង ជាមេបញ្ជាការ បានចុះធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធក្នុងករណីលួចមានស្ថានទម្ងន់ទោស។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលា ម៉ោង០៩និង៣០នាទី ថ្ងៃទី១២ ខែ មីនា ឆ្នាំ ២០២៣ នៅចំណុចភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ យ៉ា មករា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ...
បន្ទាយមានជ័យ ៖ មិនដឹងជាមានអាថ៌កំបាំង ឬមូលហេតុអ្វី បានជាការឆ្មក់ថ្លឹងរថយន្តដឹកទំនិញពីសំណាក់ ក្រុមការងារជញ្ជីងចល័តរបស់ក្រសួងសាធារណៈការ ដែលប្រព្រឹត្តទៅនៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ភូមិឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១១ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បែរជាហាមមិនអោយអ្នកសារព័ត៌មានថត និងយកព័ត៌មានដើម្បីផ្សព្វផ្សាយជូនសាធារណៈជន ។ តាមរយៈការហាមឃាត់ មិនអោយអ្នកសារព័ត៌មាន ថត និងយកព័ត៌មានផ្សព្វផ្សាយនេះ ធ្វើអោយអ្នកព័ត៌មានយើង មិនអាចដឹងពីនីតិវិធី នៃការចុះត្រួតពិនិត្យថ្លឹងរថយន្តដឹកលើសទម្ងន់ បង្ហាញដល់សាធារណៈជនឡើយ ហើយក៏មិនអាចដឹងថា...
ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុក៣ខេត្ត (បាត់ដំបង ព្រៃវែង និង បន្ទាយមានជ័យ) និងលោកជំទាវ បានអញ្ចើញចូលរួមក្នុងពិធីបួងសួងសុំសេចក្តីសុខក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៣។ ពិធីនេះដែរប្រារព្ធធ្វើឡើងនៅរង្វង់មូលលោកតាដំបងគ្រញូង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា់ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុយ...
ខេត្តបាត់ដំបង! កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនរា បានចុះស្រាវជ្រាវសស៊ើបអង្កេតរហូតបង្ក្រាបនាំខ្លួនបានជនសង្ស័យ០១នាក់ជាប់ពាក់ព័ន្ធក្នុងករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់សោរចូលលួចទ្រព្យសម្បត្តិ) ។ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅ វេលាម៉ោង០៧និង០០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដោយបាននាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ការីម រ៉ូហ្សាក់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង។...
ពោធិ៍សាត់ ៖ អាជ្ញាធរស្រុកខេត្តនិងជំនាញពាក់ព័ន្ធថាមិនដឹងខណៈ មានគ្រឿងចក្រមួយគឿងចូលកាយដីធ្វើក្រវ៉ាត់ព្រំឈូសឆាយ និងវាយព្រៃមួយកន្លែងនៅចំណុចភ្នំច្រកហា ស្ថិតនៅភូមិក្សេតបុរី ឃុំសន្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ តាមការអោយដឹង ពីប្រជាពលរដ្ឋ បានប្រាប់មកអង្គភាពសារព័ត៌មានយើងថា មានក្រុមហ៊ុនមួយមានឈ្មោះ សុីអិនសុីមេហាវ បានចូលជីកកាយធ្វើព្រំ និងវាយព្រៃតែមិនដឹងមានមានច្បាប់អនុញ្ញាត ឬក៏ធ្វើអ្វីទេ ។ តែបើតាមការអោយដឹង ពីរខាងអ្នកបកប្រែអោយចិន ឈ្មោះ ចាំង ដែលស្ថិតនៅចំនុចដីព្រៃខាងលើ បានប្រាប់មកសារព័ត៌មានយើងថា ក្រុមហ៊ុនហ្នឹង...