បរទេស ៖ អាវុធជាច្រើនប្រភេទ រួមទាំងគ្រាប់រំសេវផងនោះ ត្រូវបានកម្លាំងយោធាថៃរកឃើញនៅពេលកំពុងល្បាត តាមខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជា ដែលជនមិនស្គាល់មុខ បានវេចខ្ចប់យ៉ាងស្អាត លាក់ទុកនៅតាមកំពតព្រៃ។ ការប្រទះឃើណនេះ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ដោយកម្លាំងយោធាព្រំដែនថៃលេខ ៥២៣ និង ៥២៦ ក្នុងប្រតិបត្តិការចេញល្បាតខ្សែបន្ទាត់ព្រំដែនរបស់ខេត្តច័ន្ទបុរី និងខេត្តត្រាត ដើម្បីត្រួតពិនិត្យបទល្មើសនានា...
កូរ៉េ ៖ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តធ្វើទស្សនៈកិច្ចផ្លូវការ ទៅកាន់ខេត្តចូឡាប៊ុក (Jeollabuk-Do ) សាធារណៈរដ្ឋកូរ៉េខាងត្បូង ដើម្បីផ្តើមកិច្ចសហប្រតិបត្តិការ ជាមួយគ្នា រវាងខេត្តនិងខេត្ត នៃប្រទេសទាំងពីរ ។ លោក អ៊ុំ រាត្រី បានអោយដឹងថា ទស្សនកិច្ចផ្លូវការទៅកាន់សាធារណៈរដ្ឋកូរ៉េ ដើម្បីសិក្សាពីការអភិវឌ្ឍរបស់សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី០៥-១១ ខែតុលា ឆ្នាំ២០២៣ ។...
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ក្នុងទីក្រុងញ៉ូវយ៉កថា មនុស្សជាង២.៥០០នាក់ បានស្លាប់ ឬបាត់បាត់ខ្លួន នៅសមុទ្រម៉េឌីទែរ៉ាណេ រហូតមកដល់ពេលនេះ ក្នុងឆ្នាំ២០២៣នេះ ខណៈព្យាយមឆ្លងកាត់មហាសមុទ្រចូលទៅតំបន់អឺរ៉ុប។ ចំនួននេះជាការកើនឡើងខ្លាំងពីចំនួនជនអន្តោប្រវេសន៍ស្លាប់ឬបាត់ខ្លួន ១.៦៨០នាក់ នៅក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។ លោកស្រី Ruven Menikdiwela នាយកប្រចាំនៅការិយាល័យទីក្រុងញ៉ូវយ៉ករបស់អង្គការ UNHCR បាននិយាយថា ជនអន្តោប្រវេសន៍ និងជនភៀសខ្លួន ជួបហានិភ័យនៃការស្លាប់ និងការបំពានសិទ្ធមនុស្សគ្រប់ជំហាន។ បញ្ហានេះកើតមានឡើង...
បាតុកររាប់ពាន់នាក់ បានដើរដង្ហែតាមដងផ្លូវក្នុងរដ្ឋធានី ម៉ិកស៊ិកូ ស៊ីធី នៃប្រទេសម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍ (២៨ កញ្ញា) ដើម្បីតវ៉ាទាមទារឱ្យមានការរម្លូតកូនដោយសុវត្ថិភាព និងស្របច្បាប់ ក្នុងអំឡុងទិវារម្លូតកូនដោយសុវត្ថិភាពអន្តរជាតិ។ ការតវ៉ានេះ ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ដោយក្រុមមន្ត្រីនគរបាលនារីជាច្រើននាក់ ស្ថិតនៅសងខាងនៃវិថី ប៉ាស៊ីអូ ដេ ឡា រ៉េហ្វ័រម៉ា (Paseo de la Reforma) ក្នុងទីក្រុងនេះផងដែរ។ ដោយខុសពីបាតុកម្មមុនៗ អំពើហិង្សាមិនបានកើនឡើងក្នុងការប្រមូលផ្ដុំនេះទេ...
ចិន៖ ក្នុងដំណើរអមសម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅក្នុង ប្រទេស ចិន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជាស្ត្រីទី១របស់កម្ពុជា ត្រូវបាន មន្ត្រីរដ្ឋាភិបាលចិន រៀបចំឱ្យ ទស្សនកិច្ចនៅតាមទីតាំងសំខាន់ៗមួយចំនួនរបស់ចិន។ នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា នេះ លោកជំទាវបណ្ឌិត ត្រូវបានមន្ត្រីរដ្ឋាភិបាលចិន អញ្ជើញ ឱ្យបំពេញទស្សនកិច្ចនៅមហាវិមានប្រជាជនចិន។ មហាវិមានប្រជាជនចិន គឺជាកន្លែង ដែលរដ្ឋាភិបាល...
ប្រភព៖ AFP ចិន៖ ប្រទេសចាប់ផ្តើមដាក់បំរាមកាលពីថ្ងៃព្រហស្បតិ៍ចំពោះប្រភេទអាហារសមុទ្រនំាចូលទំាងអស់ចេញពីប្រទេសជប៉ុន ចំពោះអ្វីដែលខ្លួនបានលើកឡើងថា វាជាភាពអាត្មានិយម ដោយសារតែការរំដោះសំណល់ទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វុគូស៊ីម៉ាដែលធ្លាប់មានរឿងរ៉ាវរំភាយវិទ្យុសកម្មកន្លងមក។ បើផ្អែកតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារំាងបានលើកឡើងនៅថ្ងៃនេះថា ប្រទេសជប៉ុនចាប់ផ្តើមធ្វើការរំដោះទឹកដែលមានជាតិពុលបានធ្វើប្រព្រឹត្តិកម្មរួចរាល់ចេញពីរោងចក្រថាមពលចូលទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃព្រហស្បតិ៍ ដោយបានលើកឡើងថា ជាប្រតិបត្តិការមានសុវត្ថិភាព ប៉ុន្តែការរំដោះទឹកក្រោយពេលធ្វើប្រព្រឹត្តិកម្មរួចរាល់ក្តី ក៏ត្រូវទទួលការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រទេសចិន។ ពាក់ព័ន្ធនឹងរឿងនេះដែរ ក្រសួងការបរទេសចិនបានហៅការរំដោះទឹកចេញនោះថាជា “រឿងអាត្មានិយម និងជាទង្វើមិនទទួលខុសត្រូវ” ដោយបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការធ្វើបែបនេះវានឹងនំាឱ្យមានហានិភ័យដល់ពិភពលោកទំាងមូល និងបង្កឱ្យមានការឈឺចាប់សម្រាប់មនុស្សរាប់សិបជំនាន់ក្រោយៗបន្តទៀត។ អាជ្ញាធរគយរបស់ប្រទេសចិនបាននិយាយដែរថា ខ្លួននឹងផ្អាកចំពោះផលិតនំាចូលជាប្រភេទអាហារសមុទ្រដែលផលិតចេញពីប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៤ខែសីហា ឆ្នំា២០២៣តទៅ ក្នុងនោះរាប់បញ្ចូលទំាងក្រុមមច្ឆជាតិដែលអាចបរិភោគបានផងដែរ។ អគ្គរដ្ឋបាលគយដដែលបានលើកឡើងបន្ថែមទៀតថា...
អង្គការសហប្រជាជាតិ និយាយថា ការត្រួតពិនិត្យ បានបន្តកាលពីថ្ងៃអង្គារទី៩ ខែឧសភា នូវនាវាដឹកទំនិញចេញក្រោមកិច្ចព្រមព្រៀង អនុញ្ញាតឲ្យមានការនាំចេញគ្រាប់ ធញ្ញជាតិអ៊ុយក្រែន នៅសមុទ្រខ្មៅដោយសុវត្ថិភាពដែលទីក្រុងមូស្គូ បានគំរាមបញ្ឈប់នៅត្រឹមពីថ្ងៃទី១៨ ខែឧសភាជុំវិញការរាំងដំណើរការនាំចេញជី និងគ្រាប់ធញ្ញជាតិរបស់ខ្លួន។ អង្គការសហប្រជាជាតិ និងប្រទេសទួរគី បានសម្របសម្រួល កិច្ចព្រមព្រៀងនាំចេញតាមច្រកសមុទ្រខ្មៅ កាលពីខែកក្កដា ដើម្បីជួយដោះស្រាយ វិបត្តិស្បៀងអាហារសកល ដែលបានធ្លាក់ចុះធ្ងន់ធ្ងរដោយសារសង្គ្រាមរបស់ទីក្រុងមូស្គូ ក្នុងប្រទេសអ៊ុយក្រែន។ មន្ត្រីមកពីប្រទេសរុស្ស៊ី អ៊ុយក្រែន ទួរគី និងអង្គការសហប្រជាជាតិ បានបង្កើតមជ្ឈមណ្ឌលសម្របសម្រួលរួមមួយ...
ការស្ទង់មតិថ្មីរបស់បណ្ដាញសារព័ត៌មាន Reuters/Ipsos បានបង្ហាញថា ការគាំទ្រជាសាធារណៈចំពោះប្រធានាធិបតីអាមេរិកលោក Joe Biden ស្ថិតក្នុងអត្រា ៤០% ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលធ្លាក់ជិតដល់កម្រិតទាបបំផុតនៃតំណែងប្រធានាធិបតីរបស់លោក ដោយប្រជាជនអាមេរិកមិនសប្បាយចិត្ត ចំពោះចំណាត់ការរបស់លោកក្នុងការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ និងអតិផរណា។ ការស្ទង់មតិរយៈពេល៣ថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យ បានបង្ហាញនូវការកើនឡើងតិចតួចនៃប្រជាប្រិយភាពរបស់លោក Biden កាលពីខែមុន នៅពេលដែលអ្នកឆ្លើយតបចំនួន ៣៩% បាននិយាយថា ពួកគេបានព្រមទទួលយកការបំពេញតួនាទីជាប្រធានាធិបតីនេះ។ ការស្ទង់មតិមានកម្រិតល្អៀងចំនួន ៣%។ បញ្ហាសេដ្ឋកិច្ចនៅតែជាក្តីបារម្ភចម្បងរបស់អ្នកឆ្លើយតប ចំពេលមានអត្រាអតិផរណាហក់ឡើងខ្ពស់...
គណៈវិនិច្ឆ័យសហព័ន្ធ Manhattan បានរកឃើញថា លោក Donald Trump បានរំលោភបំពានផ្លូវភេទលើអ្នកស្រី E. Jean Carroll នៅក្នុងបន្ទប់ប្ដូរសម្លៀកបំពាក់ក្នុងហាងលក់សំលៀកបំពាក់ប្រណីតមួយកាលពីនិទារឃរដូវឆ្នាំ១៩៩៦ និងបានកំណត់ឲ្យបង់ប្រាក់ឲ្យទៅអ្នកស្រីចំនួន៥លានដុល្លារ អាមេរិកពីបទគំរាមកំហែងនិងបរិហារកេរ្តិ៍។ អ្នកស្រី Carroll បានចោទប្រកាន់ថាលោក Trump ពីបទចាប់រំលោភអ្នកស្រីនៅក្នុងហាងលក់សម្លៀកបំពាក់ Bergdorf Goodman ហើយក្រោយមកបានបរិហាកេរ្តិ៍អ្នកស្រី នៅពេលលោកបានប្រកែកលើការអះអាងរបស់អ្នកស្រី ដែលលោក Trump និយាយថា ស្ត្រីរូបនេះមិនស័ក្ដិសមនឹងលោកទេ...
ផ្សារថៃ ៖ អគ្គីភ័យដែលសង្ស័យថា បង្កពីទុស្សេខ្សែភ្លើងបានឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែង កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១០ និង៣៥នាទីលើបីឃ្លាំង លេខ១៣០-១៣១-១៣២- ក្នុងផ្សារឥណ្ឌូចិន ក្បែរក្រុមផ្សាររោងក្លឿ ឃុំខ្លងលឹក ស្រុកអារញ្ញាប្រថេត ខេត្តស្រះកែវ ប្រទេសថៃ ឈមនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ប្រភពពីអាជីវករខ្មែរនៅផ្សាររោងក្លឿ និងផ្សារឥណ្ឌូចិន បានអោយដឹងថា ភ្លើងដែលជា ឃ្លាំងរបស់ម្ចាស់ជនជាតិខ្មែរ១ និងមួយទៀតរបស់ជនជាតិប៉ាគីស្ថាន...