ប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាលជាមួយក្រុមការងារចុះជួយសង្កាត់ និងប្រធាន, អនុប្រធាន, សមាជិកបក្សភូមិ ក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន

ប៉ៃលិន៖ នៅទីស្នាក់ការគណៈបក្សប្រជាជនកម្ពុជាសង្កាត់ទួលល្វា នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាលជាមួយក្រុមការងារចុះជួយសង្កាត់ និងប្រធាន, អនុប្រធាន, សមាជិកបក្សភូមិ ក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន។

ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិនមានប្រសាសន៍លើកឡើងថា៖ គុណដ៏ឧត្តុង្គឧត្តមរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណៈបក្សប្រជាជនកម្ពុជា។ ហើយជាពិសេសវីរភាពរបស់សម្ដេច និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនមួយចំនួនទៀត បានបូជាសាច់ស្រស់ ឈាមស្រស់ ដឹកនាំវីរយុទ្ធជនចេញតស៊ូរំដោះជាតិទឹកដីឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលយើងទាំងអស់គ្នា មិនអាចបំភ្លេចបាននូវគុណណូបការៈដ៏ធំធេងទាំងនេះបានឡើយ។

ក្នុងឱកាសនោះឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិនមានប្រសាន៍សង្កត់ធ្ងន់ថា៖ ការបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជាគឺដើម្បីលើកកម្ពស់អភិបាលកិច្ច ប្រជាធិបតេយ្យ និង និតិរដ្ឋនៅថ្នាក់មូលដ្ឋានជាមួយនិងការផ្ដល់សេវាសាធារណៈ ជូនដល់បងប្អូនប្រជាជនប្រកបដោយគុណភាព តម្លាភាព និងការជឿជាក់ដោយទុកចិត្ត។ ជាមួយគ្នានេះឯកឧត្តម បានមានប្រសាសន៍៖ ណែនាំក្រើនរំលឹក ទៅដល់អស់លោក-លោកស្រីប្រធាន គណៈកម្មាធិការគណបក្សសង្កាត់ទួលល្វា ត្រូវត្រៀមរៀបចំការបោះឆ្នោត នូវនីតិកាលអាណត្តិទី០៧ នៅពេលខាងមុខអោយបានរលូន និងទទួលបានជោគជ័យនៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបន្តខិតខំទាំងអស់គ្នាដើម្បីជ័យជម្នះនៅថ្ងៃបោះឆ្នោតផងដែរ៕

CATEGORIES
Share This