សមត្ថកិច្ចឃាត់ ខ្លួនជនសង្ស័យ ០២នាក់ពីបទ លួច(ម៉ូទ័របូមទឹក)

75

បាត់ដំបង៖កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ក្រោយលួចយកម៉ូទ័របូមទឹក គេចខ្លួនបានមួយថ្ងៃ។

លោកវរសេនីយ៍ទោ ហៀង ប៊ុនថា អធិការរងនគរបាលស្រុកថ្មគោល បានអោយដឹងថា កិច្ចប្រតិបត្តិការឃាត់ខ្លួនទៅលើជនសង្ស័យខាងលើនេះធ្វើឡើងនៅវេលាម៉ោង ០៩និង០០នាទី ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានបណ្តឹងពីឈ្មោះ ខាន សាលី ភេទស្រីអាយុ៥៩ឆ្នាំ និងឈ្មោះ សឿន វ៉ាន់នី ភេទស្រី អាយុ៥៤ឆ្នាំ អ្នកទាំងពីររស់នៅភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ក្នុងករណីបាត់ម៉ូទ័របូមទឹកម្នាក់០១គ្រឿង កាលពីវេលាម៉ោង ១៤និង១០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចក្រុមទី២ ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន ១-ឈ្មោះ ផុន សៅរ៉ា ភេទប្រុសអាយុ២៩ឆ្នាំ រស់នៅភូមិនិគមក្រៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល
២-ឈ្មោះ សុខ រដ្ឋា ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ជាមួយវត្ថុតាងដកហូតបានម៉ូទ័របូមទឹកចំនួន០២គ្រឿងផងដែរ។

បន្ទាប់ពីឃាត់ខ្លួនមកកាន់អធិការដើម្បីធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូទ័របូមទឹករបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ក្រោយមកសមត្ថកិច្ចជំនាញសម្រេចកសាង សំណុំរឿងបញ្ជូនបន្តទៅកាន់ការិយាល័យជំនាញដើម្បីចាត់ការតាមនិតិវិធី។

ដោយ៖សាលី

ចំណែក