បង្រ្កាបករណីគ្រឿងញៀន ឃាត់ខ្លួនជនជាតិ ចិន វៀតណាមនិងខ្មែរ៨នាក់

31

បន្ទាយមានជ័យ៖សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយនគរបាលប្រឆាំងគ្រឿងញៀននៃខេត្តបន្ទាយមានជ័យបង្រ្កាបឃាត់ខ្លួនជនជាតិចិន វៀតណាមនិងខ្មែរស្រីប្រុសចំនួន៨នាក់ក្រោមការការដឹកនាំសម្របសម្រួលពីលោកព្រះរាជអាជ្ញារង លឹម ប៊ុនសុភ័ក្រ្ត បានពន្លាតដែនដីបន្តករណីបញ្ញើឥវ៉ាន (គ្រឿងញៀន)ខុសច្បាប់។

ការបង្រ្កាបនេះធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ដឹកនាំសម្របសម្រួលពីលោកព្រះរាជអាជ្ញារង លឹម ប៊ុនសុភ័ក្រ្ត បានពន្លាតដែនដីបន្តករណីបញ្ញើឥវ៉ាន (គ្រឿងញៀន) ខុសច្បាប់នៅចំណុចមុខសាលារៀនព្រហ្មនិមិត្ត ក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ជនសង្ស័យជាជនជាតិចិនទាំង៧នាក់រួមមាន ១.ឈ្មោះ ឆូយ ប៊ុនវុធ ភេទប្រុស ២.ឈ្មោះ សាំង ស៊ីហ្គង់)ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន
៣.ឈ្មោះ ហ្វូ ស៊ីនមីងភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិចិន
៤.ឈ្មោះ ងូយិន ធិ ទូយ៉េត ទ្រិញភេទស្រី ជនជាតិវៀតណាម
៥.ឈ្មោះ យុ ឡាងភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន
៦.ឈ្មោះ វូ បីង បីង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន
៧.ឈ្មោះ ទូ មីងសាំង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន ប្រតិបត្តិការបង្រ្កាបនេះដក្តបាននៅវត្ថុតាងចាប់យកមាន ម្សៅម៉ត់ស សង្ស័យជាកេតតាមីន១ (មួយ) កូនថង់តូច។
ក្រោយសួរនាំបឋមកំលាំងជំនាញបានបន្តឈានទៅត្រួតពិនិត្យបន្ទប់លេខ៨០៦ ជាន់ទី៨ ក្នុងសណ្ឋាគារអូរមាស ភូមិបាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ហូ ស៊ាវហ៊ុយ ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិចិន ក្នុងនោះវត្ថុតាងចាប់យកបានមានៈ ថ្នាំគ្រាប់Fifi (ហ្វាយហ្វាយ) ចំនួន ៣៥(សាមសិបប្រាំ)បន្ទះ , កូនជញ្ជីងថ្លឹងថ្នាំ១, គ្រាប់កាំភ្លើងខ្លី ២គ្រាប់ ។
បន្ទាប់ពីសួរនាំបឋម បាននាំខ្លួនជនសង្ស័យទាំងអស់ទៅធ្វើសំណាកបឋម ស្វែងរកជម្ងឺកូវីដ-១៩ នៅមន្ទីពេទ្យបង្អែកប៉ោយប៉ែត ឃើញអវិជ្ចមាន (-) ។ មន្ទីប្រឆាំងគ្រឿងញៀននាំយកជនសង្ស័យចំនួន ៤នាក់ រួមទំាងសម្ភារៈវត្ថុតាងដកហូតទំាងអស់ ត្រូវបានកំលាំងមន្ទីប្រឆាំងគ្រឿងញៀន យកទៅបន្តនីតិវិធីនៅមន្ទីរប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ។
-ដោឡែកជនសង្ស័យចំនួន ៤នាក់ក្រៅពីបួននាក់ខាងលើ ព្រមទាំងម្ចាស់ផ្ទះជួលចំនួន ២នាក់ រួមទាំងសម្ភារៈវត្ថុតាង ត្រូវបានលោកព្រះរាជអាជ្ញារងអនុញ្ញាតអោយកំលាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ នាំខ្លួនយកមកសួរនាំបន្ត នៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត។

ចំណែក