Connect with us

សន្តិសុខ និង សង្គម

សមត្ថកិច្ចថៃ បន្តបញ្ជូនពលករខ្មែរ ជាង១០០នាក់ មកកម្ពុជាវិញ

បាត់ដំបង ៖ ពលករខ្មែរប្រុសស្រីជាង ១០០នាក់ ត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូនមកកម្ពុជាវិញ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ។

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី  មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានអោយដឹងថា លោកបានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ ទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ មានចំនួន ១៤៧នាក់ ដែលក្នុងនោះស្រីចំនួន៥៧នាក់ និងក្មេង៣នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេសរហ័ស ជាលទ្ធផល វិជ្ជមានកូវីដ-១៩ ចំនួន៣នាក់  ស្រី១នាក់ និងកុមា១នាក់ ។

ដោយឡែកពលករចំនួន ២៤នាក់ ស្រី៩នាក់ និងក្មេង៥នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាតដំបង ហើយចំពោះពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន១២០នាក់ ស្រី៤៧នាក់ ក្មេង២៤នាក់ ក្នុងនោះបានចាក់វ៉ាក់សាំងអោយក្មេងចាប់ពីអាយុ៥ឆ្នាំ ដល់១៨ឆ្នាំ ចំនួន១៦នាក់ ស្រី១០នាក់ ក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕

ដោយ ៖ សាលី