ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចេញញតិថ្កោលទោសដាច់អហង្ការ និងប្រឆាំងដាច់ខាតចំពោះសេចក្តីថ្លែងការណ៍របស់ទណ្ឌិត សម រង្ស៊ី

បន្ទាយមានជ័យ ៖ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ សូមថ្កោលទោសដាច់អហង្ការ និងប្រឆាំងដាច់ខាតចំពោះសេចក្តីថ្លែងការណ៍របស់ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ ៣ជំនាន់ តាមរយៈវីដេអូឃ្លីបនាពេលថ្មីៗនេះ ដែលបានញុះញង់ឱ្យកងកម្លាំង ប្រដាប់អាវុធធ្វើការបះបោរ និងបានប្រមាថដោយអសីលធម៌ចំពោះ សម្តេចតេជោ នាយករដ្ឋមន្តី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

ការចិញ្ចឹមចិត្តផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅឆ្នាំ២០២៣ បានស្ដែងឱ្យឃើញនូវចេតនាបំផុស បំផុលចង់ធ្វើបដិវត្តន៍ពណ៌ បង្កចលាចលក្នុងសង្គម ដើម្បីបំពេញមហិច្ឆតាបំផ្លិចបំផ្លាញសន្តិភាពដែលរកបាន ដោយលំបាក។

កងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តដីកាបញ្ជាឱ្យចាប់ខ្លួនទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ ៣ជំនាន់ និងបក្ខពួក នៅ គ្រប់ ពេលវេលាដែលក្រុមនេះមានវត្តមាននៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបញ្ជូនទៅតុលាការ វិនិច្ឆ័យទោសតាមច្បាប់ជាធរមាន។

យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាការពារដាច់ខាតនូវរដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើត ចេញពីការបោះឆ្នោត ការពារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ពិសេសការពារឱ្យខាង តែបាននូវសន្តិភាព ទោះក្នុងតម្លៃណាដ៏ដោយ ព្រមទាំងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត ៕

CATEGORIES
Share This