សមត្ថកិច្ចឃាត់ខ្លួនមេខ្យល់ម្នាក់ ខណៈនាំពលករខ្មែរចំនួន០៧នាក់បំរុងលួចឆ្លងដែនខុសច្បាប់

28

បាត់ដំបង៖កម្លាំងវរសេនាតូចនគបាលការពារព្រំដែនលេខ៨១៧ សហការជាមួយ កម្លាំងយោធាផ្នែកសឹករងសំពៅលូន និងកម្លាំងយោធាវរសេនាតូច៥៣៣ បានធ្វើការ ឃាត់ខ្លួនបានមេខ្យល់ចំនួន០១នាក់ និងពលករខ្មែរចំនួន០៧នាក់ខណះពួកគេបំរុង លួចឆ្លងដែនចូលក្នុងទឹកដីថៃដោយខុសច្បាប់។

លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជារការវរសេនាតូចនគបាលការពារព្រំដែន លេខ៨១៧ បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលា ម៉ោង១១និង៣០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅត្រង់ចំណុច ភូមិសាស្ត្រក្រុមទី៥ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ជាមួយកិច្ចប្រតិបត្តិការនេះដែរ ជាលទ្ធផលសមត្ថកិច្ចជំនាញបាន ធ្វើការឃាត់ខ្លួន ពលករខ្មែរបានចំនួន០៧នាក់ ក្នុងនោះស្រី០៤នាក់ និងឃាត់មុខសញ្ញា នាំមនុស្សឆ្លងដែន(មេខ្យល់)ចំនួន០១នាក់ ឈ្មោះ យឹម-ជឿន ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅ ក្រុមទី០១ ភូមិពោធិ៍ជ្រៃ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ប្រាក់ សាយ បានបញ្ជាក់បន្ថែមថាបន្ទាប់ពីបានសាកសួរ ធ្វើការអប់រំ ណែនាំរួច កម្លាំងជំនាញរបស់លោកបានប្រគល់ ពលករខ្មែរ ទាំងអស់រួមទាំងមេខ្យល់អោយទៅកម្លាំងនៃអធិការដ្ឋាននគបាលស្រុកសំពៅលូនដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖សាលី

ចំណែក