មន្ត្រីជំនាញបើកការបង្ក្រាបបទល្មើសនេសាទដកហូតវត្ថុតាងល្មើសជាច្រើននិងប្រលែងកូនត្រីជាង១០០គីឡូក្រាម

ខេត្តបាត់ដំបង! កម្លាំងបញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក ប៉ោក រ៉ា អភិបាលរងនៃគណអភិបាលស្រុកសង្កែ ដោយមានការចូលរួមពីលោក ជា រដ្ឋា ជលផលស្រុក រួមនិងសហគមន៍នេសាទ ទាំងពីរឃុំ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទដោយបានដកហូតសម្ភារល្មើសជាច្រើនផងដែរ។

កិច្ចប្រតិបត្តិការបង្ក្រាបខាងលើនេះដែរធ្វើឡើង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅលើទីតាំងពីរផ្សេងគ្នាក្នុងភូមិសាស្ត្រឃុំកំពង់ព្រះ និងឃុំរកា ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ដោយដកហូតសាច់មង បានចំនួន ៣៤៥០ម៉ែត្រ ,បង្គោលចំនួន ៨៨០ដើម , ឡុកចំនួន ១០ និងរឹបអូសបានកូនត្រីចម្រុះចំនួន ១៥០គីឡូក្រាមផងដែរ។

សមត្ថកិច្ចបានអោយដឹងថា ក្រោយបញ្ចប់ការបង្ក្រាប វត្ថុតាងល្មើសទាំងអស់ត្រូវបានមន្ត្រីជំនាញសហការដុតបំផ្លាញចោល ដោយឡែកកូនពូជត្រីចម្រុះត្រូវបានប្រលែងចូលទឹកវិញផងដែរ។

CATEGORIES
Share This