បាត់ដំបងបន្តរកឃើញអ្នកជំងឺ កូវីដ១៩ចំនួន ៩៣នាក់ ខណៈអ្នកជាសះស្បើយ ១៣១នាក់ និងស្លាប់០១នាក់

29

បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១នេះ បានបន្តរកឃើញអ្នកជំងឺកូវីដ១៩ចំនួន ៩៣នាក់បន្ថែមទៀត ខណៈអ្នកព្យាបាលជាសះស្បើយចំនួន ១៣១នាក់ និងករណីស្លាប់ ០១នាក់។

អ្នកជំងឺកូវីដ១៩ខាងលើ ជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍២០កុម្ភ: ចំនួន ៩១នាក់និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន ០២នាក់ បន្ទាប់ពីបានយកសំណាកទៅវិភាគទទួលបានលទ្ធផលនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១នេះ ឃើញថាមានជំងឺកូវីដ១៩ ហើយបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកនានា និងមន្ទីរពេទ្យបង្អែកខេត្ត ដោយឡែកករណីព្យាបាលជាសះស្បើយចំនួន ១៣១នាក់ និងករណីស្លាប់ ០១នាក់។

ក្នុងចំណោមអ្នកជំងឺកូវីដ១៩ទាំង ៩៣នាក់ខាងលើ ក្នុងនោះរួមមាន!
អ្នករស់នៅក្នុងស្រុកថ្មគោល ចំនួន ០៣នាក់ / សង្កាត់ព្រែកព្រះស្ដេច ចំនួន ០៣នាក់ / សង្កាត់ក្តុលដូនទាវ ចំនួន ០១នាក់ / សង្កាត់ចំការសំរោង ចំនួន ០២នាក់ / សង្កាត់ស្លាកែត ចំនួន ០១នាក់ / សង្កាត់ស្វាយប៉ោ ចំនួន ០១នាក់ / សង្កាត់រតនៈ ចំនួន ០៧នាក់ / សង្កាត់វត្តគរ ចំនួន ០១នាក់ / សង្កាត់អូរចារ ចំនួន ០១នាក់ /ស្រុកសង្កែ ចំនួន ១២នាក់ / ស្រុកបាណន់ ចំនួន ០៦នាក់ / ស្រុកកំរៀង ចំនួន ០៨នាក់ / ស្រុករតនមណ្ឌល ចំនួន ០២នាក់ / ស្រុកមោងឫស្សី ចំនួន ០២នាក់ / ស្រុកសំពៅលូន ចំនួន ០២នាក់ / ស្រុកឯកភ្នំ ចំនួន ៤០នាក់ / ខេត្តកំពង់ធំ ចំនួន ០១នាក់ ដោយឡែកករណីព្យាបាលជាសះស្បើយចំនួន ១៣១នាក់ និងករណីស្លាប់ចំនួន០១នាក់។

គួរបញ្ជាក់ថា៖ ចាប់ផ្ដើមពីមានការឆ្លងរាលដាលជំងឺកូវីដ១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ១៩ ចំនួន ៥.៣៧៥នាក់ បានព្យាបាលជាសះស្បើយចំនួន ៤.៤១៥ នាក់ ករណីស្លាប់ចំនួន ៦៨ នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តបាត់ដំបងចំនួន ៨៩៥នាក់។

ដោយ៖សាលី

ចំណែក