ស្នងការខេត្តបាត់ដំបងទទួល និងប្រគល់មុងជ្រលក់ថ្នាំជាង៣ម៉ឺនមុងពីនាយកដ្ឋានសុខាភិបាល  ចែកជូន ដល់កងកម្លាំង

ខេត្តបាត់ដំបង ៖នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះឯកឧត្តមឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនគរបាលខេត្តបាត់ដំបង បានអញ្ជើញទទួល និងប្រគល់មុងជ្រលក់ថ្នាំចំនួន ៣៤៩៥២មុង ពីនាយកដ្ឋានសុខាភិបាល នៃក្រសួងមហាផ្ទៃដែលដឹកនាំដោយលោកស្រី វរសេនីយ៍ឯក កៅ សុគន្ធាវី នាយការិយាល័យស្រាវជ្រាវ និងបណ្ដុះបណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា ណារ៉េត ប្រធាននាយកដ្ឋានសុខាភិបាលក្រសួងមហាផ្ទៃ ។

នាឱកាសនោះដែរលោកស្រីវរសេនីយ៍ឯក កៅ សុគន្ធាវី នាយការិយាល័យស្រាវជ្រាវ និងបណ្ដុះបណ្ដាល បានលើកឡើងថា មុងទាំង៣៤៩៥២មុងដែលក្រុមការងារបាននាំយកមកប្រគល់ជូននាពេលនេះគឺទទួលបានពីម្ចាស់ជំនួយឧបត្ថម្ភដោយមូលនិធិសកម្ម (UNOPs)ក្រោមកិច្ចសហការដៃគូពីមជ្ឈមណ្ឌលជាតិ(CNM)ប្រធានគម្រោងប្រយុទ្ធនិងជំងឺគ្រុនចាញ់ ដែលបានផ្ដល់មកនាយកដ្ឋានសុខាភិបាល ដែលមានឯកឧត្តមជា ណារ៉េត ជាប្រធានបានយកមកផ្តល់ជូនស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសម្រាប់ចែកជូនដល់កងកម្លាំងនគរបាលពិសេសកម្លាំងនគរបាលវរព្រំដែនទាំង០៤ក្នុងម្នាក់ៗទទួលបានអង្រឹង០២ និងមុងគ្រែ០៥ដោយឡែកប្រជាការពារទូរទាំងស្រុកក្នុងម្នាក់ៗទទួលបាន មុងអង្រឹង០១ និងមុងគ្រែ០២ផងដែរ។

ជាមួយគ្នានេះដែរឯកឧត្តមឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក៏បានផ្តាំផ្ញើដល់កងកម្លាំងនគរបាលខេត្តបាត់ដំបងទាំងអស់ពិសេសកងកម្លាំងដែលឈរជើងនៅតាម ខ្សែបន្ទាត់ព្រំដែនត្រូវយកចិត្តទុកដាក់អោយបានហ្មត់ចត់ក្នុងការថែរក្សាសុខភាពដោយត្រូវអនុវត្ត ទៅតាមគោលការណ៍របស់ក្រសួងសុខាភិបាលដែលបានណែនាំហើយក៏សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតចំពោះម្ចាស់ជំនួយពិសេសថ្នាក់ដឹកនាំក្រសួងមហាផ្ទៃថ្នាក់ដឹកនាំ អគ្គស្នងការ នគរបាលជាតិ ឯកឧត្តមជា ណារ៉េត ប្រធាននាយកដ្ឋានសុខាភិបាល ក្រសួងមហាផៃ្ទ និងលោកស្រី វរសេនីយ៍ឯក កៅ សុគន្ធាវី នាយការិយាល័យស្រាវជ្រាវ និងបណ្ដុះបណ្ដាលដែលបានយកចិត្តទុកចំពោះសុខទុក្ខ និងសុខភាពកងកម្លាំងនគរបាលជាតិកងកម្លាំងនគរបាលខេត្តបាត់ដំបង ដោយចំណាយពេលវេលាក្នុងការដឹកនាំក្រុមការងារនាំយកមុងជ្រលក់ថ្នាំមកប្រគល់ជូននាពេលនេះក្នុងនាមថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក៏សូមជូនពរអោយមានសុខភាពល្អបរិបូណ៍ ប្រាជ្ញាភ្លឺថ្លា ទទួលបានជោគជ័យគ្រប់ភារកិច្ចនិងសូមជូនពរអោយជួបពុទ្ធិពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុ ខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

CATEGORIES
Share This