ទឹកជំនន់បន្តហក់ឡើងខ្លាំង ជន់លិចតំបន់មួយចំនួន របស់ក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី
បន្ទាយមានជ័យ ៖ ខណៈដែលទឹកជំនន់ទឹកភ្លៀងបានស្រកនៅតាមព្រំដែន និងស្រុកក្រុងនៃផ្នែកខាងលើ បែរជាមកជន់លិចខ្លាំង នៅក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ធ្វើអោយពលរដ្ឋ ត្រូវបានបន្តជម្លៀសឡើងមករកទីទទួលសុវត្ថិភាព ។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានអោយដឹងថា ក្រុងសិរីសោភ័ណនាពេលនេះ កំពុងតែបន្តរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលស្រុងមកពីផ្នែកខាងលើ បណ្តាលអោយជនលិចហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងលំនៅដ្ឋានពលរដ្ឋមួយចំនួនទៀត នៅក្នងសង្កាត់ព្រះពន្លា និងសង្កាត់ភ្នៀត ដែលគិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ក្រុងសិរីសោភ័ណ មានពលរដ្ឋ២៨១០គ្រួសារងគ្រោះ និងរជម្លៀសមកទីទួលសុវត្ថិភាព ៨២២គ្រួសារ ទឹកហូរកាត់ផ្លូវ១៥៥ខ្សែ ដំណាំស្រូ២៩០៥ហិកតា ។
លោកបានបន្តថា អនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និងការណែនាំផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ និងការចុះដឹកនាំផ្ទាល់របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីក្រុមការងារយុវជនជាច្រើន បានចុះរៀបចំទីទួលសុវត្ថិភាព និងយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុង សែន ចែជូនពួកគាត់ និងបានចុះពន្យល់ណែនាំពីបញ្ហាអនាន័យ និងសុខភាពយ៉ាងយកចិត្តទុកដាក់។
ចំណែកលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានអោយដឹងដែលថា ស្ថានភាពទឹកនៅស្រុកមង្គលបរីក៍ស្រកផ្នែកខាងលើ តែមកស្រុងលិចនៅផ្នែកខាងក្រោមនៃឃុំបត់ត្រង និងឃុំឬស្សីក្រោក ក្នុងរយះពេលប៉ុន្មានថ្ងៃកន្លងមកនេះ បណ្តាលអោយលិចទីទួលសុវត្ថិភាពនិងផ្សារមង្គលបូរី ព្រមទាំងលំនៅដ្ឋានពលរដ្ឋ បន្ថែមទៀតបានជម្លៀសពីទីទួលសុវត្ថិភាពចាស់ មកទីទួលសុវត្ថិភាពថ្មី ខ្លះនៅតាមផ្ទះបងប្អូនគាត់ខ្លះដែលខាងស្រុកកំពុងចុះពិនិត្យជាក់ស្តែងនាំយកអំណោយចែកជូន ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអោយដឹងថា ទឹកតាមអូរព្រំដែន និងតាមតំបន់ដែលត្រូវទឹកជំនន់ជនលិចបានស្រកបណ្តើៗហើយ ហើយប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាព ក៏បានទៅលំនៅដ្ឋានវិញផងដែរ ។
យោងតាមរបាយការណ៍ លេខាធិការដ្ឋានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យ បានកើន ប៉ះពាល់លើចំនួន៨ ស្រុក ក្រុងមាន ឃុំ សង្កាត់ពី ៤៧ដល់៤៩ ឃុំ/សង្កាត់ និង២៧៨ភូមិ ៕