ក្មេងប្រុសម្នាក់បានរអិលជើងធ្លាក់ចូលទឹកប្រឡាយបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តបាត់ដំបង! ក្មេងប្រុសម្នាក់ខណៈកំពុងលេងទឹកហូរកាត់ផ្លូវថ្នល់ក៏រអិលជើងធ្លាក់ចូលក្នុងប្រឡាយទឹកដែលមានជម្រៅជ្រៅបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍គួរអោយរន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្រុមទី៣ ភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ ហូ សុីថា អាយុ ១៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ហើយនៅមុនកើតហេតុក្មេងប្រុសរងគ្រោះបានទៅលេងទឹកដែលហូរកាត់ថ្នល់ ហើយមួយសន្ទុះក្រោយមកក៏ស្រាប់តែរអិលជើងធ្លាក់ចូលទៅក្នុងប្រឡាយជ្រៅទើបបណ្តាលអោយលង់ស្លាប់តែម្តង បន្ទាប់មកសមត្ថកិច្ចបានចុះទៅពិនិត្យធ្វើកំណត់ហេតុនិងប្រគល់សពអោយក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី។

CATEGORIES
Share This