ពលរដ្ឋរងគ្រោះដោយ ទឹកជំនន់១៦៧គ្រួសារ នៅស្រុកភ្នំស្រុក ទទួលអំណោយសម្ដេច​តេជោ ហ៊ុន សែន

បន្ទាយមានជ័យ ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញនាំអំណោយ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ចុះសួរសុខទុក្ខ ពលរដ្ឋរងគ្រោះដោយ ទឹកជំនន់១៦៧គ្រួសារ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ការចុះសួរសុខទុក្ខនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម​ ខេង​ ស៊ុម​ ប្រធានក្រុមប្រឹក្សាខេត្ត​បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងសហការី ជាច្រើននាក់ទៀតផងដែរ ។

ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ​ បានមានប្រសាសន៍ ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចទាំង២ ជូនចំពោះពុកម៉ែបងប្អូនដែលកំពុង ជួប គ្រោះទឹកជំនន់ជន់លិចផ្ទះសំបែង ។

ក្រៅពីនេះឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍ ផ្តាំផ្ញើផងដែរចំពោះបងប្អូនប្រជាពលរដ្ឋ ត្រូវរស់នៅប្របកដោយអនាម័យ ជាពិសេស ក្នុងពេលទឹកជំនន់កំពុងឡើងខ្លាំង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពខ្លួនឯង និងក្រុមគ្រួសារ ពិសេសមនុស្សចាស់ និងក្មេងៗ ព្រោះបើមានការធ្វេសប្រហែសវាអាចនឹងកើតមានគ្រោះថ្នាក់ណាមួយ ជាយថាហេតុ ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ ទទួលអំណោយខាងលើ មកពីឃុំចំនួន​២ គឺ ឃុំណាំតៅ​ ចំនួន៥២គ្រួសារ​ និងឃុំស្ពានស្រែងចំនួន១១៥គ្រួសារ សរុបចំនួន១៦៧គ្រួសារ ដោយ ក្នុង១គ្រួសារ ទទួលបាន ៖ ឃីត១កញ្ចប់, អង្ករ, និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនទៀតផងដែរ ៕

CATEGORIES
Share This