ក្រុមបេះដូងតែមួយចូលរួមមួយយោធានាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖លោកឈុន ម៉ៅ ប្រធានក្រុមបេះដូងតែមួយបានដឹកនាំសមាជិកនិងអំណោយជាច្រើនចូលរួមជាមួយយោធាចែកជូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់នៅក្នុងសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១១តុលា២០២២។
លោកឈុន ម៉ៅបានបញ្ជាក់ថា៖រាល់សកម្មភាព ដែលក្រុមបេះដូងតែមួយ ធ្វើអំណោយចែកជូនប្រជាពលរដ្ឋជា ថវិការផ្ទាល់ខ្លួនរបស់ក្រុមការងារ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាក់ស្ដែងនៅខេត្ត បន្ទាយមានជ័យទឹកជំនន់បានកំពុងជនលិចលំនៅដ្ឋានពលរដ្ឋក្រុមការងារបាននាំយក អំណោយទៅចែកជូនដល់លំនៅដ្ឋាន និងតាមទីទួលសុវត្ថិភាពជិត២០០គ្រួសារ។
ក្នុងឱកាសចុះចែកអំណោយនេះដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោកនិងជាមេបញ្ជកា រយោធភូមិភាគទី៥ និងឯកឧត្តម ង៉ែត ប៊ុនថុល តំណាងឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធាន ទី១គណៈកម្មាធិការគ្រប់គ្រងគ្រោះ មន្តរាយថ្នាក់ជាតិបានកោតសសើរ ចំពោះក្រុមបេះដូងតែមួយខេត្តបន្ទាយមានជ័យ ដែលបានចំណាយថវិការ ផ្ទាល់ខ្លួនដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ទិញជាគ្រឿង បរិភោគចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់។អំណោយទាំងនោះរួមមានមី ត្រីខកំប៉ុង អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ស្កសរ និងសម្ភារះប្រើប្រាសជាក្រមា ម៉ុង ភួយ។

CATEGORIES
Share This