Connect with us

ព័ត៌មានជាតិ

ក្រុមការងារប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចុះសួរសុខទុក និងនាំយកថវិកាដល់មន្ដ្រីកំពុងសម្រាកព្យាបាលជំងឺ

បន្ទាយមានជ័យ៖ នៅថ្ងៃអង្គារ ០១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ក្រុមការងារប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានចុះសួរសុខទុក និងនាំយកថវិកាផ្ដល់ជូនមន្ដ្រី​ ដែលកំពុង​សម្រាកព្យាបាលជំងឺនៅគ្លីនិកឯកជន មួយកន្លែង នៅក្រុងប៉ោយប៉ែត។

ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខមន្រ្តីក្រោមឱវាទ​កន្លងមក និងបច្ចុប្បន្ន​លោកឧត្ដមសេនីយ៍​ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ បានចាត់បញ្ជូនក្រុមការងារតំណាង​ឱ្យ​ប៉ុស្តិ៍ចំនួន ​០៤រូប ដឹកនាំ​ដោយ​លោកវរសេនីយ៍ឯក វ៉ាន់ ប៊ុនថា ​ឋាននាយរងប៉ុស្តិ៍ ​ចុះសួរសុខទុក្ខ និងនាំយកថវិកា​ចំនួន ១,០០០,០០០រៀល ផ្ដល់ជូនលោកវរសេនីយ៍ទោ សៀង អ៊ិន អត្ថលេខ ៣៦០៩៩ ឋាននាយរងប៉ុស្តិ៍ មានជំងឺរលាកពោះវៀនធំ ​ដែលកំពុងសម្រាកព្យាបាលនៅគ្លីនិកឯកជន​មួយ​កន្លែង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕