រដ្ឋបាលខេត្តប៉ៃលិន សូមជម្រាប ជូនដំណឹងដល់ប្រជាកសិករ ទូទាំងខេត្តប៉ៃលិន ប្រកាសទិញ ផ្លែមៀន ឬតាង៉ែន ដោយតម្លៃ មួយសមរម្យ

67

ប៉ៃលិន៖យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងការប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ គឺផ្លែមៀន, តាង៉ែន នៅតាមបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈម ក្នុងការ នាំចេញទៅ លក់នៅក្រៅប្រទេស ដែលបណ្តាលមកពីការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅតាមព្រំដែប្រទេសជិតខាង ។
រដ្ឋបាលខេត្តប៉ៃលិន សូមជម្រាបជូនដំណឹងដល់ប្រជាកសិករទូទាំងខេត្តប៉ៃលិន (កសិករដាំផ្ទាល់ មិនមែនឈ្មួញកណ្តាល) អោយបានជ្រាបថា រដ្ឋបាលខេត្ត នឹងប្រកាសទិញផ្លែមៀន ឬតាង៉ែន ដោយតម្លៃមួយសមរម្យ ចាប់ពីថ្ងៃជូនដំណឹង នេះតទៅ ។ ព័ត៌មានលំអិត សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ
097 7821 268/097 7333 143
បើតាមលោក សាយ សុផាត ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តប៉ៃលិន បានផ្តល់ព័ត៌មានអោយអ្នកព័ត៍មានដឹងថានៅ ឆ្នាំ២០២១នេះ ផ្ទៃដីដាំដុះផ្លែមៀន ឬតាង៉ែន មានផ្ទៃដី៤៦៥០ហិចតា បើធៀបឆ្នាំមុន ៤៦០០ហិចតា កើន៥០ហិចតា។

ចំណែក