ដើរដេញគោ ជាន់ប៉ះមីនតោន ផ្ទុះស្លាប់ទាំងមនុស្ស ងាប់ទាំងគោមួយក្បាល

បាត់ដំបង ៖ ក្មេងប្រុសម្នាក់បានស្លាប់យ៉ាងអាណោយអាធ័ម ជាមួយនិងសត្វគោមួយក្បាល ខណៈដើរជាន់ប៉ះលើមីនតោន បណ្តាលអោយផ្ទុះឡើង កាលពីវេលាម៉ោង ១៦និង៤០នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

សមត្ថកិច្ច បានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ   សឿន វ៉ាន់ស៊ីង ភេទប្រុស អាយុ១៣ឆ្នាំ បានចេញទៅឃ្វាលគោ នៅក្នុងដីចំការក្នុងភូមិសាស្ត្រកន្លែងកើតហេតុខាងលើ លុះពេលដើរដេញគោត្រឡប់ទៅផ្ទះវិញ ក៏ស្រាប់តែជាន់ប៉ះលើមីនតោន បណ្តាលអោយផ្ទុះស្លាប់ ទាំងម្ចាស់និងគោមួយក្បាលតែម្តង ។

ក្រោយពេលកើតហេតុ សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកមករៀបចំធ្វើបុណ្យទៅតាមប្រពៃណី ៕​

ដោយ ៖ សាលី

CATEGORIES
Share This