ប្រទះឃើញបុរសម្នាក់ ដេកស្លាប់នៅកណ្តាលវាលស្រែ សង្ស័យជាករណីខ្យល់គរ

បាត់ដំបង ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញ ដេកស្លាប់នៅកណ្តាលវាលស្រែ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ចំណុចទួលសំរោង ស្ថិតនៅក្នុងភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

សាកសពជនរងគ្រោះមានឈ្មោះ ហ៊ុល ជឿន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅក្នុងភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។

ក្រោយមានការភ្ញាក់ផ្អើល ប្រទះឃើញសាកសពខាងលើ សមត្ថកិច្ចជំនាញ បានចុះទៅទីតាំងចំណុចកើតហេតុ និងបានពិនិត្យកោសល្យវិច័យដោយបានសន្និដ្ឋានថា សពអាចស្លាប់ដោយសារខ្យល់គរ ព្រោះនៅលើសាកសព មិនមានស្នាកស្នាមអ្វីគួរអោយសង្ស័យថាជាករណីផ្សេងៗនោះទេ បន្ទាប់មកក៏បានប្រគល់អោយក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សាលី

CATEGORIES
Share This