ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកប្រាក់ឧបត្ថម្ភគោលនយោបាយ ជូនដល់មន្ត្រីនគរបាលចូលនិវត្តន៍ និង មន្ត្រីនគរបាលមរណ: ៤៩នាក់

បន្ទាយមានជ័យ ៖ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភគោលនយោបាយ ជូនដល់មន្ត្រីនគរបាលចូលនិវត្តន៍ និង មន្ត្រីនគរបាលមរណ: សរុប៤៩នាក់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ ឱ នរិន្ទ នាយការិយាល័យបុគ្គលិក បានឲ្យដឹងថា និវត្តន៍ជន ដែលអញ្ជើញមកចូលរួមថ្ងៃនេះ មានចំនួន ៤៩នាក់ ក្នុងនោះក្រុមការងារបើកប្រាក់ឧបត្ថម្ភគោលនយោបាយជូននគរបាលចូលនិវត្តន៍ចំនួន៤៤នាក់ បើកប្រាក់សមាគមន៍មិត្តនគរបាលជាតិកម្ពុជា ជូនគ្រួសារនគរបាលមរណ:០៤នាក់ និង មន្ត្រីនគរបាលលាឈប់ពីក្របខ័ណ្ឌ០១នាក់ ។ ថវិការសរុប ៤៣៨,៧១២,៥០០៛(បួនរយសាមសិបបីលាន ប្រំពីររយដប់ពីរពាន់ ប្រាំរយរៀលគត់)។

ជាមួយគ្នានេះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានពាំនាំការសួរសុខទុកពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនរបាលជាតិ និងជាប្រធានគណៈកម្មាធិការថ្នាក់កណ្តាល សមាគមមិត្តនគរ​បាលជាតិកម្ពុជា ចំពោះបងៗ ពូៗនិវត្តន៍ជន និងគ្រួសារនគរបាលមរណ:ផងដែរ។

លោកឧត្តមសេនីយ៍ទោ ក៏បានផ្តាំផ្ញើរផងដែរ ដល់បងៗ និងពូៗ អតីតនគបាលចូលវត្តន៍ និង សមាជិកនគរបាលមរណ: ក្នុងឱកាសនោះ សូមយកប្រាក់ទាំងនេះទៅពង្រីកមុខរបរបន្ថែម ទាំងធ្វើស្រែ ចំការ កសិកម្ម និងការរកស៊ីផ្សេងៗឲ្យបាន ដើម្បីរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ទន្ទឹមលោកក៏បានអំពាវនាវដល់និវត្តន៍ជនទាំងអស់ត្រូវយកចិត្តទុកដាក់ថែសុខភាពឲ្យបានល្អ ត្រូវទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ឲ្យបានគ្រប់គ្នា ហើយក៏ត្រូវបន្តអនុវត្តន៍វិធានការសុខាភិបាលគឺ៣កុំ ៣ការពារ ដើម្បីគេចផុតពីជំងឺផ្សេងៗ ៕

CATEGORIES
Share This