Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិនម្នាក់ ករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់ ជាង១គីឡូក្រាម

ភ្នំពេញ៖ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៨ និង០០នាទី សមត្ថកិច្ចគយ និងរដ្ឋាករ ប្រចាំការនៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (ច្រកចេញដំណើរ) ​សហការជាមួយកម្លាំងជំនាញ (ក១០) នៃមន្ទីរប្រឆាំងបទល្មើស​គ្រឿងញៀន ដោយមានការដឹកនាំសម្រលសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារងនៃអយ្យការ​អមសាលាដំរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យឧបករណ៍​បំពងសម្លេង (Speaker) នៅគោលដៅ ច្រកចេញដំណើរ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឃាត់ខ្លួនជនសង្ស័យម្នាក់ ​ឈ្មោះ LI CHENG YE ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន ។

វត្ថុតាងចាប់យក កេតាមីន (KETAMIN) ទម្ងន់សុទ្ធ ១ គ.ក្រ ២,៤២ក្រាម។ ចំពោះជន​សង្ស័យ​និងវត្ថុតាងចាប់យកខាងលើ ​សមត្ថកិច្ចជំនាញ ​កំពុងកសាងសំណុំរឿង បញ្ជូន​ទៅសាលាដំបូង​រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕