មណ្ឌលសុខភាព លិចលង់ដោយទឹកជំនន់ ១១កន្លែង មាន៥កន្លែង ត្រូវបានបិទទ្វាមិនដំណើរការ

បន្ទាយមានជ័យ ៖ មណ្ឌលសុខភាពដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ មានចំនួន១១កន្លែង ក្នុងនោះ៥កន្លែង ត្រូវបានបិទទ្វាមិនបានដំណើរការបម្រើសេវាជូនប្រជាពលរដ្ឋ នោះទេ ។

លោក ឡេ ចាន់សង្វាត ប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២នេះថា នៅខេត្តបន្ទាយមានជ័យ មានមណ្ឌលសុខភាពចំនួន១១កន្លែង ដែលត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់ និងមានចំនូន៥កន្លែង ត្រូវបានបិទទ្វារ មិនបានបម្រើសេវាជូនប្រជាពលរដ្ឋ នៅពេលទឹកជំនន់ជន់លិចខ្លាំង ។

លោកបន្តថា ក្នុងចំណោម មណ្ឌលសុខភាពទាំង ១១កន្លែង មាន ៖ ១.ក្រុងប៉ោយប៉ែត មានមណ្ឌលសុខភាពកូប មន្ទីពេទ្យស្រុកអូរជ្រៅ ២.ស្រុកព្រះនេត្រព្រះ មានមណ្ឌលសុខភាពទឹកជោ មណ្ឌលសុខភាពពន្លៃ មណ្ឌលសុខភាពស្ពានស្រែង ៣.ស្រុកមង្គលបូរី មានមណ្ឌលសុខភាពបត់ត្រង់ មណ្ឌលសុខភាពសឿ មណ្ឌលសុខភាពរហាត់ទឹក មណ្ឌលសុខភាពឫស្សីក្រោក និងការិយាល័យស្រុកប្រតិបត្តិមង្គលបូរី ៤.ក្រុងសិរីសោភ័ណមានមណ្ឌលសុខភាពកោះពងសត្វ ៕

CATEGORIES
Share This