បន្តរកឃើញពលករខ្មែរ ០៩នាក់ វិជ្ជមានជំងឺកូវីដ-១៩

បាត់ដំបង ៖ ពលករខ្មែរប្រុសស្រីចំនួន០៩នាក់ ត្រូវបានក្រុមគ្រូពេទ្យតេស្តរហ័សរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមពលករជាង ៣០០នាក់ ដែលភាគីថៃចាប់បញ្ជូនមកកម្ពុជាតាមច្រកព្រំដែន ស្ថិតក្នុងស្រុកកំរៀង ។

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី  មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ជាប់ជាប្រចាំស្ដីពី ការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្ត ជាក់ស្តែងនៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២នេះ លោកបានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។

បន្ទាប់ពីធ្វើការសាកសួរ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារ ការឆ្លងជំងឺកូវី-១៩ រួចឃើញថា ពលករសរុបមានចំនួន៣២១នាក់ ស្រី១៣០នាក់ ក្មេង៤០នាក់ បន្ទាប់មកក្រុមគ្រូពេទ្យបានធ្វើតេសរហ័សជាលទ្ធផល វិជ្ជមានកូវីដ-១៩ ចំនួន០៩នាក់ ស្រី៤នាក់ ដោយឡែកពលករចំនួន ១១៧នាក់ ស្រី៤៣នាក់ និងក្មេង១៤នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាតដំបង ចំណែកពលករដែលមានកាតចាក់វ៉ាក់សាំងចំនួន១៩៥នាក់ ស្រី៨៣នាក់ និងក្មេង២៦នាក់ ក្នុងនោះបានចាក់វ៉ាក់សាំងអោយក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំចំនួន១៦នាក់ ស្រី៦នាក់ ក្រុមគ្រូពេទ្យបានអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕

ដោយ ៖ សាលី

CATEGORIES
Share This