គំនរ​សំរាម​ក្បែរផ្លូវ​សាធារណៈ ​ក្នុង​ក្រុង​បាត់ដំបង ​ត្រូវ​បាន​មន្ទីរ​ជំនាញ​ និង​អាជ្ញាធរ​មើល​រំលង​

191

បាត់ដំបង ៖​ប្រជាពលរដ្ឋ​បាន​រិះគន់​យ៉ាង​ខ្លាំង​ទៅលើ​អាជ្ញាធរ​ និង​មន្ត្រី​ជំនាញ​ដែល​មើល​រំលង​ គំនរ​សំរាម​ពាស វាល​ពាស កាល​នៅ​តាម​ដងផ្លូវ​សាធារណៈ ​ដែល​កំពុង​ធ្វើ​អោយប៉ះ​ពាល់​ទៅដល់​សុខភាព​ពលរដ្ឋ​ផ្លូវ​ និង​សោភ័ណភាព​ខេត្ត​។

សំរាម​ដែល​ប្រជាពលរដ្ឋ​បាន​លើកឡើង​ ខាងលើ​ស្ថិតនៅ​ចំណុច​ខាងកើត​ភោជនីយដ្ឋាន​អ​ប្សា​រា ក្នុងភូមិ​រំចេក​៤ ​សង្កាត់​រតនៈ​ ក្រុង​បាត់ដំបង ​តែម្តង​បាន​ក្លាយ​ជាទី​ចាក់សំរាម​យ៉ាង​អនាធិបតេយ្យ​ពាសវាល​ពាសកាល​ជះ ក្លិន​មិនល្អ​ទៅលើ​ប្រជាពលរដ្ឋ​ និង​ក្មេង​សិស្សសាលា​តូចៗ​ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ហើយ​វា​កំពុងតែ​ធ្វើ​អោយប៉ះពាល់​ដល់ទី​ក្រុង​បាត់ដំបង ​ដែល​ជា​ទី​ចាប់​អារម្មណ៍​ ទទួលបាន​ការ​សរសើរ​ជាទី​ក្រុង​ស្អា​ត​ សំបូរ​ទៅ​ដោយ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​លេង​។

ពួកគាត់​លើកឡើង​ទៀតថា ​គំនរ​សំរាម​ពាសវាល​ពាសកាល​គ្មាន​សណ្តាប់ធ្នាប់​នៅ​តាម​ដង​ផ្លូវ​សាធារណៈ ​ទាំងអស់នេះ​ត្រូវ​បាន​ពួកគាត់​ប្រទះឃើញ​គេ​ដឹក​យក​មក​ចាក់​ចោល​រយះ​ពេល​យូរថ្ងៃ​មក​ហើយ​ធ្វើ​អោយ​រលួយ​ស្អុយ​ជះក្លិន​មិនល្អ​មក​លើ​ពួកគាត់​ដែល​ធ្វើដំណើរ​ឆ្លងកាត់​នៅ​ទីនោះ​ហើយ​អាជ្ញាធរ​ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មានការ​យឺតយ៉ាវ​ហាក់​មិន​យកចិត្តទុកដាក់​ចាត់​វិធានកា​រ​អោយ​ក្រុមហ៊ុន​សំរាម​មក​ប្រមូល​ដឹក​ ឬ​ ដុត​ចោល​ឡើយ​។

លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង បាន​មានប្រសាសន៍​ផងដែរ​ថា​ ៖​លោក​ស្មាន​តែ​គេ​ប្រមូល​ដឹក​អស់ហើយ ​តែ​មិន​អី​ទេ​ ចាំ​លោក​អោយ​ខាង​ក្រុមហ៊ុន​ សំរាម​ចុះទៅ​ប្រមូល​ដឹក​យក​ចេញ​៕

ចំណែក