រដ្ឋបាលខេត្តប៉ៃលិន ចុះជួយប្រមូលផលដំឡូងមីរាប់សិបហិកតា នៅឃុំស្ទឹងត្រង់ ដែលរងការជនលិចពីទឹកជំនន់

ប៉ៃលិន ៖ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម សៅ សារ៉ាត់ ក្នុងនាមលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានណែនាំឱ្យមន្ត្រីរដ្ឋបាលខេត្ត សហការជាមួយ យុវជនកាកបាទក្រហមកម្ពុជាខេត្ត យុវជន ស.ស.យ.ក ខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះជួយប្រមូលផលដំណាំដំឡូងមីជូនប្រជាពលរដ្ឋចំនួន ០៩គ្រួសារ ស្ថិតនៅក្នុងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលទទួលរងគ្រោះលិចទឹក។
ដំណាំ ដាំដុះជាង ៧០០ហិកតា ក្នុង ខេត្តប៉ៃលិន រងផលប៉ះពាល់ ពីជំនន់ទឹកភ្លៀង

ឯកឧត្តម សៅ សារ៉ាត់ បានឱ្យដឹងថា៖ ក្រោយពីប្រទេសកម្ពុជាទទួលរងផលប៉ះពាល់ពីព្យុះទី១៦ ឈ្មោះថា ណូរុ មក មានភ្លៀងធ្លាក់ស្ទើរៀងរាល់ថ្ងៃ បណ្តាលអោយមានតំបន់មួយចំនួននៃប្រទេសកម្ពុជាបានជនលិចជាបន្តបន្ទាប់ ក្នុងនោះខេត្តប៉ៃលិនក៏ទទួលរងការជនលិចដោយជំនន់ទឹកភ្លៀងនេះ ប៉ះពាល់ដល់ដំណាំដាំដុះ ដូចជាតំឡូង ពោត ស្រូវ និងបន្លែ ជាច្រើនមុខផ្សេងទៀត ខណៈកសិករមួយចំនួន បានបង្ខំចិត្តប្រមូលផលដំឡូងមីមុនរដូវកាលផង ដើម្បីជៀសវាងខូចខាតកាន់តែច្រើន។

គួរបញ្ជាក់ថា ដំណាំដាំដុះដែលប៉ះពាល់ជំនន់ទឹកភ្លៀងនាពេលមានដំឡូងមី ៣៨៦ហិកតា ខូចខាតទាំងស្រុង ១០៤ ហិកតា ពោតក្រហម៣២៦,៥ហិកតា ខូចខាត៧៤ហិកតា ដំណាំស្រូវ ៤៩ហិកតា និងបន្លែ ២០ហិកតា ខូចខាត ៥ ហិកតា សរុបដំណាំទាំងអស់ប៉ះពាល់ ៧៨១ ហិកតា ។

CATEGORIES
Share This