អភិបាលខេត្តបន្ទាយមានជ័យនិងខេត្តស្រះកែវជួបពិភាក្សាដោះស្រាយបន្ទាន់ររឿងពលករខ្មែរត្រូវត្រឡប់មកកម្ពុជានិងអាជីវករផ្សាររុងគ្លឿងត្រូវចាក់វ៉ាក់សាំង

138

បន្ទាយមានជ័យ៖ ជាការគិតគូរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទៅធ្វលការឬប្រកបរបរនៅ ប្រទេថៃពីសំណាក់ប្រមុខរដ្ឋាភិបាលក៍ដូចជាអាជ្ញាធរខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ អមដំណើរដោយថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ បានអញ្ជើញ ជួបពិភាក្សាកិច្ចការងារមួយចំនួនជាមួយ ឯកឧត្តមអភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ លើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹកកាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។
ក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តមអភិបាលខេត្តស្រះកែវឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានផ្តោតលើចំណុចសំខាន់មួយចំនួនដូចខាងក្រោម
_ដោយសារស្ថានភាពនៃការដាលនៃជំងឺកូវីដ១៩ ពិសេសមេរោគបំលែងថ្មីDelta និងមានការបិទព្រំដែនមិនអោយបងប្អូនចូលមកទឹកដីកម្ពុជា ១៤ ដូច្នេះ ខាងខេត្តបន្ទាយមានជ័យ ស្នើសុំខេត្តស្រះកែវ និងសមត្ថកិច្ចពាក់ព័ន្ធ សូមជួយសម្របសម្រួលដោះស្រាយបញ្ហាបងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកទឹកដីកម្ពុជា ទាំងសុខភាព សុវត្ថិភាពពួកគាត់ ស្នើសុំកុំអោយមានការបញ្ជូនបងប្អូនមកជាកំហុក មានបញ្ហាអ្វីសូមផ្តល់ព័ត៌មានបន្ទាន់មកភាគីកម្ពុជា ដើម្បីត្រៀមលក្ខណៈទទួលបងប្អូន តាមវិធានសុខាភិបាល។

_ដោយឡែកចំពោញគោលការណ៍ឯកភាពលើកមុនពាក់ព័ន្ធការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងផ្សាររុងក្លឿ ខេត្តស្រះកែវ ក្នុងជំនួបពិភាក្សាព្រឹកនេះ បានឯកភាពជាថ្មីនឹងអនុញ្ញាត្តជាគោលការណ៍រៀបចំការចាក់វ៉ាក់សាំងលើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជូនអាជីវករលក់ដូរក្នុងផ្សាររុងក្លឿប្រមាណ ១០០០០នាក់ ពេលវេលាថ្ងៃណានឹងជូនដំណឹងបន្ថែម ។

ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ រួមគ្នាបន្តកិច្ចសហប្រតិបត្តិការល្អក្នុងការសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗតាមបន្ទាត់ព្រំដែននៃប្រទេសទាំង២ ពិសេសការគ្រប់គ្រងបងប្អូនពលករទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ពិសេសមេរោគថ្មីDelta៕

ចំណែក