បាត់ដំបងបន្តរកឃើញអ្នកជំងឺកូវីដ១៩ចំនួន ៧០នាក់ ករណីជា សះស្បើយចំនួន ២៣នាក់

145

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២១នេះ បានបន្តរកឃើញអ្នកជំងឺកូវីដ១៩ចំនួន ៧០នាក់បន្ថែមទៀត ខណៈអ្នកព្យាបាលជាសះស្បើយចំនួន ២៣នាក់ ។

អ្នកជំងឺកូវីដ១៩ខាងលើ ជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍២០កុម្ភ: ចំនួន ៦៥នាក់និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន ០៥នាក់ ត្រូវបានចាត់បញ្ជូនទៅធ្វើចត្តាឡីស័កកម្រិត១នៅស្រុក និងក្រុងបាត់ដំបង និងបានយកសំណាកទៅវិភាគទទួលបានលទ្ធផលនៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២១នេះ ឃើញថាមានជំងឺកូវីដ១៩ ហើយបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកនានា និងមន្ទីរពេទ្យបង្អែកខេត្ត ដោយឡែកករណីព្យាបាលជាសះស្បើយចំនួន ២៣នាក់ ។

ក្នុងចំណោមអ្នកជំងឺកូវីដ១៩ទាំង ៧០នាក់ខាងលើ ក្នុងនោះរួមមាន!
អ្នករស់នៅក្នុងស្រុកសង្កែ ចំនួន ១៤នាក់ / សង្កាត់ទួលតាឯក ចំនួន ០១នាក់ / សង្កាត់ចំការសំរោង ចំនួន ០៥នាក់ / ស្រុកឯកភ្នំ ចំនួន ១៥នាក់ /សង្កាត់អូរចារ ចំនួន ០២នាក់ / សង្កាត់ស្វាយប៉ោ ចំនួន ០២នាក់ /សង្កាត់វត្តគរ ចំនួន ០២នាក់ / ស្រុកបវេល ចំនួន ០៨នាក់ /ស្រុកថ្មគោល ចំនួន ០២នាក់ / ស្រុកភ្នំព្រឹក ចំនួន ០៤នាក់ / ស្រុកសំពៅលូន ចំនួន ០៧នាក់ / ស្រុកកំរៀង ចំនួន ០៣នាក់ / ស្រុកមោងឬស្សី ចំនួន ០២នាក់ / ស្រុកសំឡូត ចំនួន ០១នាក់ / ស្រុកបាណន់ ចំនួន ០១នាក់ / ខេត្តរតនគិរី ចំនួន០១នាក់ ។ដោយឡែកករណីព្យាបាលជាសះស្បើយចំនួន ២៣នាក់ ។

គួរបញ្ជាក់ថា! ចាប់ផ្ដើមពីមានការឆ្លងរាលដាលជំងឺកូវីដ១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ១៩ ចំនួន ៤.០៩៣នាក់ បានព្យាបាលជាសះស្បើយចំនួន ២.៥១៥ នាក់ ករណីស្លាប់ចំនួន ៤៨ នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តបាត់ដំបងចំនួន ១.៥៧៨នាក់។

ដោយ៖សាលី

ចំណែក