បន្តរកឃើញពលករ០៦នាក់ វិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមពលករ ជាង២០០នាក់ ដែលភាគីថៃចាប់បញ្ជូនមកកម្ពុជា

បាត់ដំបង ៖ ពលករខ្មែរប្រុសស្រី ០៦នាក់ ក្នុងចំណោមពលករ ជាង២០០នាក់ ដែលភាគីថៃចាប់បញ្ជូនមកកម្ពុជាថ្ងៃទី៤ ខែ មីនា ឆ្នាំ២០២២ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស រកឃើញវិជ្ជមានកូវីដ១៩ ។

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានឱ្យដឹងថា បន្ទាប់ពីសាកសួរកត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការ ការពារការឆ្លងជំងឺកូវី-១៩ រួចឃើញថា ពលករសរុបមាន ចំនួន២១០នាក់ ក្នុងនោះស្រី៧៨នាក់ និងក្មេង៣០នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេសរហ័ស ជាលទ្ធផល វិជ្ជមានកូវីដ-១៩ ចំនួន០៦នាក់ ដោយឡែកពលករ ចំនួន៨៦នាក់ ស្រី៣០នាក់ និងក្មេង១២នាក់ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ហើយចំពោះពលករដែលមានកាតចាក់វ៉ាក់សាំង  ចំនួន១១៨នាក់ ស្រី៤៤នាក់ និងក្មេង១៧នាក់ ក្នុងនោះបានចាក់វ៉ាក់សាំងអោយក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំ ចំនួន៤នាក់ ខាងក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕

ដោយ ៖ សាលី

CATEGORIES
Share This