ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ធ្វើបច្ចុប្បន្នភាព លើបញ្ជីឈ្មោះ កម្លាំងការពារការិយាល័យបោះឆ្នោត
បន្ទាយមានជ័យ ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំ ស្តីពីការធ្វើបច្ចុប្បន្នភាព លើបញ្ជីឈ្មោះកម្លាំងការពារការិយាល័យបោះឆ្នោត នៅតាមក្រុង-ស្រុកទាំង៩ និងបូកសរុបលទ្ធផលការងារខែកញ្ញា ដើម្បីលើកទិសដៅអនុវត្តន៍បន្តសម្រាប់ខែតុលា ឆ្នាំ២០២១ ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូករួមពី អស់លោក លោកស្រីឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង នាយការិយាល័យ លោកអធិការក្រុងស្រុកទាំង៩ លោកមេបញ្ជាការវនគរបាលការពារព្រំដែនគោកទាំង៤ និងមន្ត្រីនគរបាលក្រោមឱវាទជាច្រើនរូបទៀតផងដែរ ។
ក្នុងកិច្ចប្រជុំនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវផែនការដល់ថ្នាក់ដឹកនាំគ្រប់កងឯកភាព ធ្វើយ៉ាងណាត្រូវពង្រឹងការគ្រប់គ្រងកម្លាំងក្រោមឱវាទ បញ្ជីវត្តមាន វិន័យ និងជម្រុញដល់មន្ត្រីក្រោមឱវាទ បន្តអភិវឌ្ឍន៍សមត្ថភាព ចំណេះ ជំនាញ វិជ្ជាជីវ: និងបច្ចេកវិទ្យា ដើម្បីបំពេញការងារ ភារកិច្ច ប្រដោយគុណភាព និង ឆាប់រហ័ស ។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានផ្តាំផ្ញើដល់កម្លាំងនគរបាលទាំងអស់ ត្រូវត្រៀមកម្លាំង សម្ភារៈមធ្យោបាយ ២៤ម៉ោងលើ២៤ម៉ោង ពង្រឹងការយាមល្បាត និងត្រូលសភាពការណ៍ បង្ការ ទប់ស្កាត់ រាល់បទល្មើសទាំងឡាយ ដែលអាចកើតមានជាយថាហេតុ ។ និងត្រៀមអន្តរាគមន៍ សង្គ្រោះពលរដ្ឋពីគ្រោះធម្មជាតិ និងគ្រោះអគ្គីភ័យជាដើម ។ កម្លាំងនគរបាលប៉ុស្តិ៍ត្រូវជម្រុញឲ្យពលរដ្ឋគ្រប់អាយុ និងពលរដ្ឋផុតសុពលភាពអត្តសញ្ញាណប័ណ្ណ ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី ឲ្យបានគ្រប់គ្នា។ ក្រៅពីនេះត្រូវគ្រប់គ្រងឲ្យបានរាល់ការស្នាក់នៅខុសច្បាប់របស់ជនបរទេស ត្រូវបន្តបង្ក្រាបរាល់បនល្បែងស៊ីសងខុសច្បាប់ បទល្មើសជួញដូរមនុស្ស និងបទល្មើសជួញដូរគ្រឿងញៀន ៕