សមត្ថកិច្ចព្រំដែន ឃាត់ពលករ៦នាក់ បម្រុងឆ្លងដែនខុសច្បាប់ទៅថៃ

បន្ទាយមានជ័យ ៖ លោកវរសេនីយ៍ត្រី​ ប៊ុន​ គុន​ នាយប៉ុស្តិ៍​នគរបាលការពារព្រំដែនគោក នៃវរៈសេនាតូច លេខ៨១៥ ដឹកនាំកម្លាំងសហការ​ជាមួយ​កម្លាំងយោធាផ្នែក​សឹង​រង ចុះធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋ ប្រុស ស្រី ចំនួន០៦នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ តាមច្រករបៀងក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី​ ប៊ុន​ គុន​ បានអោយដឹងថា អនុវត្តន៍ យ៉ាងម៉ឹងម៉ាត់ តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២​វេលាម៉ោង០៨ នឹង៤០នាទី កម្លាំងបាន​ទប់​ស្កាត់​ប្រជាពលរដ្ឋ​បម្រុងលួចឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ​ ចំនួន​ ០៦នាក់​ (ស្រី​ ០២នាក់​) ត្រង់​ចំណុច​​ភូមិ​ល្វា​ ឃុំបឹងបេង​ ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយមានជ័យ​ ។

ពលករទាំងអស់ មានទីលំនៅក្នុងខេត្តកំពង់​ចាម​ បន្ទាប់ពីធ្វេីការសួរនាំ និងធ្វេីកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់ ៕

CATEGORIES
Share This