ឯកឧត្តម អ៊ុំ រាត្រី ចុះពិនិត្យការចាក់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋ ស្រុកស្វាយចេក

104

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យការចាក់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេក បានឲ្យដឹងថា សម្រាប់ស្រុកស្វាយចេក ប្រជាពលរដ្ឋនៅទូទៅ ដែលត្រូវចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩នេះ មានចំនួន៤៧.០០០នាក់ ក្នុងរដ្ឋបាលបានបែងចែកគោលដៅចាក់វ៉ាក់សាំងជា ០៨គោលដៅ រួមមាន ៖ គោលដៅទី១ ៖ ឃុំស្លក្រាម មានទីតាំងនៅបរិវេណសាលាបឋសិក្សាខ្លែងពណ៌ មានរយៈពេល ៥ថ្ងៃ ។ គោលដៅទី២ ៖ ឃុំតាបែន មានទីតាំងនៅបរិវេណសាលាបឋមសិក្សាតាបែន រយៈពេល ០៤ថ្ងៃ ។ គោលដៅទី៣ ៖ ឃុំរលួស មានទីតាំងនៅបរិវេណសាលាបឋសិក្សារលួស មានរយៈ ០៦ថ្ងៃ ។ គោលដៅទី៤ ៖ ឃុំស្វាយចេក មានទីតាំងនៅបរិវេណសាលាបឋសិក្សាខ្វាវលិច មានរយៈពេល ០៨ថ្ងៃ ។ គោលដៅទី៥ ៖ ឃុំទ្រាស មានទីតាំងនៅបរិវេណសាលាបឋសិក្សាទ្រាស មានរយៈពេល ១២ថ្ងៃ ។ គោលដៅទី៦ ៖ ឃុំតាផូ មានទីតាំងនៅបរិវេណអនុវិទ្យាល័យតាផូ រយៈពេល ១សប្តាហ៍ ។ គោលដៅទី៧ ៖ ឃុំសារង្គ មានទីតាំងនៅបរិវេណសាលាបឋសិក្សាសារង្គ មានរយៈពេល ០៤ថ្ងៃ ។ និងគោលដៅទី៨ ៖ ឃុំផ្គាំ មានទីតាំងនៅបរិវេណអនុវិទ្យាល័យផ្គាំ មានរយៈពេល ១សប្តាហ៍ ។

ក្នុងពិធីនេះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ កោតសរសើរ និងថ្លែងអំណរគុណ ដល់ក្រុមការងារទាំងកងកម្លាំង និងអាជ្ញាធរ ដែលបានខិតខំប្រឹងប្រែងរៀបចំទីតាំង ចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនពលរដ្ឋនៅស្រុកស្វាយចេកនេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ដែលំពុងតែប្រឈមនេះ ដែលប្រព្រឹត្តទៅដោយរលូន បានលទ្ធផលល្អ មានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវផងដែរ ។  

ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើ និងអំពាវនាវដល់ ប្រជាពលរដ្ឋគ្រប់រូប ដែលបានទទួលការចាក់វ៉ាក់សាំង មិនថាលើកទី១ ឬលើកទី២ គឺ ត្រូវបន្តអនុវត្តតាមការណែនាំ របស់គ្រូពេទ្យរហូតដល់ថ្ងៃកំណត់ ទើបវ៉ាក់សាំងមានសុប្រសិទ្ធភាពខ្ពស់ ជាងនេះទៅទៀត ទោះបីយើងទាំងអស់គ្នា បានចាក់វ៉ាក់សាំងបង្ការកូវីត១៩ ហើយក្ដី ក៏ត្រូវតែបន្តអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ត្រូវអនុវត្តវិធានការ ៣ការពារ និង៣កុំ អោយបានខ្ជាប់ខ្ជួនបន្តទៀត ៕

ចំណែក