ឪពុកម្តាយ ធ្វេសប្រហែសបន្តិច កូនស្រីអាយុ២ឆ្នាំម្នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

155

បាត់ដំបង ៖ ក្មេងស្រីម្នាក់បានលង់ទឹកប្រឡាយស្លាប់ យ៉ាងអាណោចអាធ័ម ខណៈដែលឪពុកម្តាយមានការធ្វេសប្រហែសបន្តិច ព្រោះតែរវល់ការងារផ្ទះ កាលពីវេលាម៉ោង ១៥ និង០០នាទីរសៀលថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចភូមិអូររំចេក ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

សមត្ថកិច្ច បានអោយដឹងថា កុមារីរងគ្រោះឈ្មោះ វុធ ឆវី អាយុ០២ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ បានលង់ទឹកប្រឡាយខាងមុខផ្ទះ ស្លាប់យ៉ាងអាណោចអាធ័ម ដោយការធ្វេសប្រហែសរបស់ឪពុកម្តាយ ដែលទុកកូនចោលមិនបានមើល (រវល់កិច្ចការងារផ្ទះ) ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះទៅពិនិត្យធ្វើកំណត់ហេតុ រួចបានបានប្រគល់សាកសពកុមារីរងគ្រោះ អោយទៅឪពុកម្តាយដើម្បី រៀបចំចាត់ចែងតាមបែបប្រពៃណី ព្រះពុទ្ធសាសនានៃយើង ៕

ដោយ ៖ សាលី

ចំណែក