Connect with us

ព័ត៌មានជាតិ

បង្ខំកូនអោយសុំលុយប្រពន្ធមិនបានគំរាមសំលាប់ និងមិនអោយចូលផ្ទះ

ខេត្តបាត់ដំបង! បុរសម្នាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការក្រុងដើម្បីធ្វើការសាកសួរ ក្រោយបង្កការភ្ញាក់ផ្អើលក្នុងករណីគំរាមសំលាប់និងមិនអោយកូនៗចូលផ្ទះ។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ០៩និង២០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចខាងមុខវត្តរំដួល ស្ថិតក្នុងភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

លោកស្រី ឡឹក សុជាតា មេភូមិវត្តរំដួល បានបញ្ជាក់ថា នៅមុនពេលកើតហេតុគឺបុរសជាឪពុកបានបង្ខំកូនៗអោយទូរស័ព្ទសុំលុយពីម្តាយដែលធ្វើការនៅរាជធានីភ្នំពេញចំនួន១០០ដុល្លា និងបានបោះសំដីដាក់កូនៗថាបើមិនបាននិងសំលាប់ចោលហើយមិនអោយចូលផ្ទះ ដោយមានការភ័យខ្លាចទើបកូនៗផ្តល់ព័ត៌មានទៅអាជ្ញាធរមានសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗផងដែរ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម អាជ្ញាធរមូលដ្ឋានក៏ដូចជាសមត្ថកិច្ចបានចុះទៅអន្តរាគមន៍និងនាំខ្លួនបុរសជាឪពុកទៅកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរពាក់ព័ន្ធទៅនិងករណីខាងលើផងដែរ។