ច្រកតំបន់ម៉ាឡៃត្រូវជំនន់ទឹកអូរជន់លិចខណៈបាក់ទំបន់អាងទឹកថាប់ថៃនៃប្រទេសថៃ ក្បែស្រុកតាប្រាយ៉ាឈមស្រុកថ្នពួក អាចជន់លិច
បន្ទាយមានជ័យ៖ កាលពីវេលាម៉ោង២និង២៥នាទីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២សមត្ថកិច្ចកម្ពុជាទទួលបានព័ត៍មានពីការបាក់ទំបន់អាងទឹកថាប់ថៃ នៃស្រុកថាប់ថៃប្រទេសថៃ ក្បែស្រុកតាប្រាយ៉ា (ប៉ែកខាងជេីង)ឈមនឹងស្រុកថ្មពួកខេត្តបន្ទាយមានជ័យដែលអាចហូរមកកម្ពុជានៃឃុំគោរមៀត ។ស្របពេលនេះស្រាប់តែនៅរសៀលថ្ងៃទី២៩នេះដែលទឹកអូរព្រំដែនបានហក់ឡើងលិចច្រកតំបន់ម៉ាឡៃនិងលំនៅដ្ឋានពលរដ្ឋមួយចំនួននៅក្រុងប៉ោយប៉ែត។
លោក អែម សុខា អភិបាលស្រុកថ្មពួកបានអោយដឹងនៅរសៀលថ្ងៃទី២៩នេះថាខាងស្រុកក៍ទទួលបានព័ត៍មានពីការបាក់ទំនប់ខាងលើដែរតែមិនទាន់ច្បាស់នៅឡើយទេតែរដ្ឋបាលស្រុកបានត្រៀមរួចជាស្រេចនៅទីទួលសុវត្ថភាពនិងការជួយជម្លៀសពលរដ្ឋមករកទីទួលសុវត្ថិភាពនៅពេលមានទឹកជំនន់។ចំពោះភាពជាក់ស្តែងស្ថានភាពទឹកនៅស្រុកថ្មពួកឡើងតិចតួចមិនទាន់មានអ្វីអោយកត់សំគាល់ឡើយ។
ដោយឡែកចំពោះស្ថានភាពទឹកជំនន់ពីថៃនេះដែលនៅក្រុងប៉ោយប៉ែតវិញទឹកអូរព្រំដែនចាប់ផ្តើមហក់ខ្លាំងបន្តិចម្តងៗចាប់ពីរសៀលថ្ងៃទី២៨ដល់២៩នេះចូលដល់ក្រោមផ្ទះពលរដ្ឋដែលរស់នៅតាមមាត់អូរព្រំដែនចំនួន១៥ខ្នងផ្ទះដែលជាផ្ទះខ្ពស់ផុតពីទឹកមិនទាន់ដល់ការជម្លៀសទេ។តែបើទឹកនៅតែឡើងរហូតបានបីទៅបួនតឹកបន្ថែមទៀតនឹងត្រូវជម្លៀសពលរដ្ឋប្រមាណ១៥០គ្រួសារមកទីទួលសុវត្ថិភាពដែលរដ្ឋបាលក្រុងបានរៀបចំរួចមានស្បៀងគ្រប់គ្រាន់សម្រាប់ចែកជូនពួកគាត់។
ខណៈដែលទឹកជំនន់អូរព្រំដែនឡើងខ្លាំងនៅក្រុងប៉ោយប៉ែតបែបជានៅស្រុកម៉ាឡៃនៅរសៀលថ្ងៃទី២៩កញ្ញា២០២២ជំនន់ទឹកអូរព្រំដែនបានហក់ឡើងជន់លិចច្រកតំបន់ម៉ាឡៃដោយទឹកលិចហូរកាត់ស្ពានឆ្លងព្រំដែនកាលពីវេលាម៉ោង២និង៣០នាទីនិងលិចដីលំនៅដ្ឋានពលរដ្ឋមួយចំនួនដែលរស់នៅតាមអូរព្រំដែន។ចំពោះចំនួនជាក់ស្តែងពីការលិចលង់ដោយទឹកជំនន់នេះនៅមិនទាន់ទទួលបានទេព្រោះមិនអាចទាក់ទង់លោកអភិបាលស្រុក។
លោកស សំណាង ប្រធានគណៈកម្មាការច្រកទ្វារតំបន់ម៉ាឡៃបានអោយដឹងថាស្ថានភាពទឹកអូរបានហូរលិចស្ពានមែនតែមិនទាន់ដល់ការបិទច្រកឡើយហើយខណៈនេះច្រកនៅដំណើរការធម្មតា។បើទឹកពុំមានធ្លាក់ខ្លាំងពីខាងស្រុកសំពៅលូនខេត្តបាត់ដំបងអាចពីទៅបីម៉ោងទឹកនឹងស្រកទៅវិញ។