Connect with us

ព័ត៌មានជាតិ

លើកដែកខ្វះការប្រុងប្រយ័ត្នត្រូវបានចរន្តខ្សែមេភ្លើងស្រូបឆក់ធ្លាក់មកដីឆេះពេញដងខ្លួន

ខេត្តបាត់ដំបង! បុរសវ័យចំណាស់ម្នាក់ដោយការធ្វេសប្រហែសបានលើកដែកឡើងក្បែរចរន្តខ្សែរភ្លើងមេបណ្តាលអោយស្រូបឆក់ឆេះពេញដងខ្លួនធ្លាក់មកលើដីនៅវេលាម៉ោង ១២និង០៥នាទី ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិបាដាកជើង ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានអោយដឹងថា នៅមុនកើតហេតុជនរងគ្រោះឈ្មោះ ជា សុខឿន ភេទប្រុស  អាយុ ៦២ឆ្នាំ រស់នៅក្នុងភូមិ បាដាកជើង ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានឡើងឈរនិងកាំជណ្តើរដែក និងបានលើកដែកផ្លានឡើងលើដើម្បីសង់រោង ភ្លាមនោះក៏ត្រូវបានចរន្តខ្សែរអគ្គិសនីស្រូបឆក់បណ្តាលឲ្យរងរបួសឆេះពេញដងខ្លួននិងធ្លាក់មកលើដីតែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះក៏ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។