រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវមានភ្ញៀវទេសចរច្រើនជាងគេក្នុងចំណោមភ្ញៀវទេសចរណ៍ជិត៥ម៉ឺននាក់នៅខេត្តប៉ៃលិននាបុណ្យភ្ជុំ

ប៉ៃលិន ៖ លោកលឹម វាសនា ប្រធានមន្ទីរទេសចរខេត្តប៉ៃលិន បានឱ្យដឹងថា នៅក្នុងឱកាសភ្ជុំបិណ្ឌ ៣ថ្ងៃនេះមានភ្ញៀវទេចរ មកលេងកម្សាន្ត្យយ៉ាងច្រើនកុះករ ក្នុងនោះភ្ញៀវទេសចរជាតិសរុបមានចំនួន ៤៩,៧៤៨នាក់ ភ្ញៀវអន្តរជាតិសរុបមានចំនួន៧០នាក់។លោកប្រធានមន្ទីរណែនាំដល់ មន្រ្តីមន្ទីរទេសចរណ៍ខេត្តប៉ៃលិនត្រូវផ្សព្វផ្សាយនូវ វិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ ៣កុំ ៣ការពារ, ផ្សព្វផ្សាយសារាចរណែនាំលេខ០០៨ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍ស្តីពី ការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ,ផ្សព្វផ្សាយ ដើម្បីពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដែលត្រូវបានដាក់ឲ្យអនុវត្តដោយក្រសួងទេសចរណ៍, បានណែនាំឲ្យម្ចាស់អាជីវកម្មរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ ហើយសរសេរតម្លៃឲ្យបានច្បាស់លាស់ក្នុងបញ្ជីមុខម្ហូប សម្រាប់ជូនភ្ញៀវដឹងមុន។

លោក ឡាំ សំរិទ្ធ ស្នងការរងទទួលផែនការសេនាធិការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកស្នងការនគរបាលខេត្ត កម្លាំងនគរបាលក្រោមឱវាទ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចុះត្រួតពិនិត្យនៅតាមគោលដៅនីមួយៗ មានដូចជាតាមរមណីយដ្ឋានធម្មជាតិ និងកែច្នៃ ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ ។លោកបន្តថា ចាប់តាំងពីវេណទី១ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ កងកម្លាំងនគរបាលស្នងការខេត្តទាំងអស់ ត្រូវបានបែងចែកទៅតាមគោលដៅនីមួយៗ ពោល គឺចុះការពារទាំងយប់ទាំងថ្ងៃ ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ នៅក្នុងខេត្ត ក៏ដូច ជាមកពីបណ្តាខេត្តនានាចូលមកធ្វើបុណ្យទានក្នុងខេត្តប៉ៃលិន។

CATEGORIES
Share This