នគរបាលស្រុកសង្កែ ឃាត់ខ្លួន ជនសង្ស័យ០២នាក់ ពីបទរក្សាទុកថ្នាំញៀនខុសច្បាប់

បាត់ដំបង ៖ ជនសង្ស័យ ០២នាក់ ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ព្រះ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បង្ក្រាបឃាត់ខ្លួន ពាក់ព័ន្ធ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នៅចំណុចក្រុមទី១៥ ​ភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ ។

លោកវរសេនីយ៍ត្រី សំ ប៊ុនហេង អធិការរងទទួលបន្ទុកផ្នែកប្រឆាំងគ្រឿងញៀន បានអោយដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួន រួមមាន ៖ ១-ឈ្មោះ ​សារិន​ សុីណាត​ ហៅម៉ៅ​ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិរាំងក្រោល​ ឃុំរាំងកេសី​ ស្រុកសង្កែ ត្រូវបានឃាត់ខ្លួនជាមួយវត្ថុតាង ៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ភ្លាស្ទិចថ្លាចំនួន០១ថង់​ មានទម្ងន់(០,៣៧ក្រាមទាំងសំបក) សង្ស័យមានសារធាតុញៀន, ទូរសព្ទ័ដៃចំនួន០១គ្រឿង, ម៉ូតូ០១គ្រឿងម៉ាក់វេវអាល់ហ្វា​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខបាត់ដំបង1AI-0257 ។ ឆ្លងតាមចម្លេីយជនសង្ស័យឈ្មោះ​ សារិន​ សុីណាត ហៅម៉ៅ​ និងដោយមានការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា​ផងនោះ កម្លាំងបានបន្តចុះឃាត់ខ្លួនជនសង្ស័យ ម្នាក់ទៀតនៅថ្ងៃទីខែដដែល ដោយជនសង្ស័យមានឈ្មោះ​ សារិន​ វណ្ណះ​ ហៅនាស់​ ភេទប្រុស​ អាយុ២៩ឆ្នាំ​ រស់នៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ​ ខេត្តបាត់ដំបង ជាមួយវត្ថុតាង ៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន១៤ថង់ (ទម្ងន់ ៥,៧៧ក្រាមទាំងសំបក)សង្ស័យមានសារធាតុញៀន, សម្ភារះកែច្នៃប្រើប្រាស់ថ្នាំញៀនមួយចំនួន, ទូរស័ព្ទដៃ០១គ្រឿង,កាបូបលុយចំនួន០១និងប្រាក់ខ្មែរចំនួន ១២០០០០៛(ដប់ពីរម៉ឺនរៀល) ។

ក្រោយពីឃាត់ខ្លួន យកមកសាកសួរ ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលស្រុកសង្កែ កសាងសំណុំរឿងចាត់ការតាមនីតិវីច្បាប់ ៕ 

ដោយ ៖ សាលី

CATEGORIES
Share This