រយៈពេល០២ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរណ៍សរុប ១៤៥,៦៦៧នាក់

ខេត្តបាត់ដំបង​៖ គិតត្រឹមរយៈពេល០២ថ្ងៃ ភ្ញៀវ​ទេសចរ​ដែលមកកម្សាន្តលេង​នៅតាមរមណីដ្ឋាននិងបណ្តា​គោលដៅ​ទេសចរណ៍​សំខាន់ៗក្នុងខេត្តបាត់ដំបងនាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរទទួលបានភ្ញៀវសរុបចំនួន( ១៤៥,៦៦៧នាក់ )មានការកើនឡើងខ្លាំងនេះបើយោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍​ខេត្ត​។​

របាយការណ៍ដដែលបានបង្ហាញថា​៖ចំនួន​ភ្ញៀវទេសចរណ៍សរុបទាំង( ១៤៥,៦៦៧នាក់ )ក្នុងនោះសម្រាប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ មានភ្ញៀវទេសចរសរុបចំនួនចំនួន ៨១,៨៦៩នាក់ កើនឡើង ៩២០.៨១% ដែលក្នុងនោះភ្ញៀវទេសចរជាតិ ចំនួន ៨១,៧៥៧នាក់កើនឡើង ៩១៩.៤១% និងភ្ញៀវទេសចរអន្តរជាតិ (ទេសចរផ្ទៃក្នុង)មានចំនួន ១១២នាក់ កើនឡើង១០០ %។​

ដោយឡែកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២
មានភ្ញៀវទេសចរសរុបចំនួនចំនួន ៦៣,៧៩៨នាក់ កើនឡើង ២៣៣.៣៦% ដែលក្នុងនោះភ្ញៀវទេសចរជាតិ ចំនួន ៦៣,៧២៣នាក់ កើនឡើង ២៣២.៩៧% និងភ្ញៀវទេសចរអន្តរជាតិ (ទេសចរផ្ទៃក្នុង)មានចំនួន ៧៥នាក់ កើនឡើង១០០ %។​

CATEGORIES
Share This