ឃាត់ខ្លួនមុខ​សញ្ញាចំនួន​០២​នាក់ក្នុងករណីលួចកាច់សោកម៉ូតូ

ខេត្តបាត់ដំបង! កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបវេល​ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរ​បា​ល​ស្រុកថ្មគោល​ និងកម្លាំងនគរបាលកា​រិយាល័យ​ព្រហ្ម​ទ័ណ្ឌកម្រិតស្រាល បានចុះអនុវត្តបង្រ្កាប​ឃាត់ខ្លួ​នមុខសញ្ញាចំនួន​០២​នាក់ក្នុងករណីលួចកាច់សោកម៉ូតូក្នុងបទល្មេីសជាក់ស្តែង ។

លោកវរសេនីយ៍ឯក សុខ សារិន អធិការស្រុកបវេលបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២​២ នៅចំណុចវត្តក្បាលថ្នល់ ស្ថិតក្នុងភូមិក្បាលថ្នល់ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបា​ត់​ដំបង ក្រោមយោ​បល់ដឹកនាំរបស់លោ​ក​ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នង​ការនគរ​បាលខេត្តបាត់ដំបង​ ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន
១-ឈ្មោះ ហាន យី ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅមិនពិតប្រាកដ
២-ឈ្មោះ ម៉ោង ផល្លា ភេទស្រី អា​យុ​២៩ឆ្នាំ រស់នៅក្រុម០៦ ភូមិសង្កែវារ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ជនសង្ស័យទាំងពីរនាក់បានធ្វើសកម្មភាពជិះម៉ូតូ០១​គ្រឿងម៉ាកហុងដាឌ្រីម ស៊េរី​ឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AB – 3943 និងបានកាច់សោកម៉ូតូ​០១​គ្រឿងទៀត ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក​លេខ បន្ទាយមានជ័យ 1X-4788 នៅចំណុចកើត​ហេតុខាងលើ ជារបស់ជនរងគ្រោះ ឈ្មោះ ជា សម្បត្តិ ភេទប្រុស អាយុ ៦៥ ឆ្នាំ មានទីនៅភូមិសាមគ្គីមានជ័យ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហេីយ​បានជិះម៉ូតូម្នាក់០១គ្រឿងគេច​ខ្លួនបាត់ ។

ក្រោយទទួលបានបណ្តឹងភ្លាមៗសមត្ថកិច្ចបានធ្វេីការស្រាវ​ជ្រាវនិងស្ទាក់បង្រ្កាបបានរួមជាមួយវត្ថុតាងមាន៖
-ម៉ូតូចំនួន២គ្រឿង(០១គ្រឿងជារបស់ជនសង័្សយជិះធ្វេីសកម្មភាពនិងមួយគ្រឿងទៀតជារបស់ជនរងគ្រោះ) ហើយក្រោយពីបង្ក្រាបបានជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្តអនុវត្តបន្តតាមនីតិវិធី​ រីឯម៉ូតូរបស់ជនរងគ្រោះត្រូវបានប្រគល់ជូនម្ចាស់វិញផងដែរ៕

CATEGORIES
Share This