អគ្គស្នងការរងនគរបាលជាតិ ដឹកនាំវេនប្រចាំការថ្ងៃបញ្ចប់នៃពិធីបុណ្យ ភ្ជុំបិណ្ឌប្រពៃណីជាតិ

ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយ ឧត្តមសេនីយ៍សន្តិ បណ្ឌិតនេត សាវឿនអគ្គស្នងការនគរបាលជាតិ បានដឹកនាំវេនប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ត្រូវនឹងថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិសម្រាប់ថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២២នៅអគ្គស្នងការដ្ឋាននគរបាល ជាតិ។

ដើម្បីធានាបានការបញ្ជាដឹកនាំកិច្ចប្រតិបត្តិការរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ ស្របពេលដែលប្រជាពលរដ្ឋខ្មែរត្រូវបានធ្វើដំណើរ ទៅស្រុកកំណើត ប្រកបដោយសុវត្ថិភាព និងរបៀបរៀបរយបានល្អប្រសើរក្នុងឱកាសរាជរដ្ឋាភិបាលអនុញ្ញាតឲ្យមន្ត្រីរាជការនិយោជិត កម្មករឈប់សម្រាករយៈពេល៣ថ្ងៃក្នុង ឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

ក្រុមប្រចាំការមានភារកិច្ចប្រមូលផ្តុំនូវសភាពការណ៍តាមបណ្តារាជធានី – ខេត្ត  សហការផ្តល់ទទួលព័ត៌មានទាន់ហេតុការណ៍បន្ទាន់នានាដែលកើតមានឡើងជាយថាហេតុក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិព្រមទាំងបូកសរុបសភាពការណ៍ប្រចាំថ្ងៃជូនថ្នាក់ដឹកនាំដើម្បីជ្រាបនិងចង្អុលដឹកនាំ។

គួរបញ្ជាក់ថាក្នុងករណីបងប្អូនប្រជាពលរដ្ឋមានបញ្ហាឬប្រទះឃើញបទល្មើសណាមួយសូមប្រជាពលរដ្ឋរាយការណ៍មកកម្លាំងសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ទាន់ពេលវេលា  សូមទាក់ទងទៅកាន់លេខទូរស័ព្ទទាន់ហេតុការណ៍ «Hot Line» ដែលមានលេខ១១៧របស់អគ្គស្នងការដ្ឋាននគរបាលជាតិប្រចាំបញ្ជា២៤ម៉ោងលើ២៤ម៉ោង ៕

CATEGORIES
Share This