ឃាត់ខ្លួនជនជាតិថៃជាស្រី៣នាក់ឆ្លងដែនចូលកម្ពុជាខុសច្បាប់ដល់តំបន់កាសុីណូប៉ោយប៉ែត

41

បន្ទាយមានជ័យ៖សមត្ថកិច្ចនគរបាលការពារព្រំដែនគោក៩១១សហការជាមួយកម្លាំងយោធាឃាត់ខ្លួនស្ត្រីជាជនជាតិថៃចំនួនបីនាក់បន្ទាប់ពីឆ្លងដែនខុសច្បាប់ចូលកម្ពុជាមកដល់ចំនុចក្រោយអគារប៉ារ៉ាមិកភូមិក្បាលស្ពាន១សង្កាត់/ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
   យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល
វរសេនាតូចការពារព្រំដែន៩១១បានអោយដឹងថាថ្ងៃទី២៥-៧-២០២១  វេលាម៉ោង៩:០០
នាទី កម្លាំងប៉ុស្តិ៍បឹងសាគូ និងកម្លាំងយោធាបាន
ស្ទាក់ឃាត់ជនជាតិថៃ០៣នាក់(ស្រី)  ត្រង់ចំណុ
ចក្រោយអគារប៉ារ៉ាមិកភូមិក្បាលស្ពាន១សង្កាត់
/ក្រុងប៉ោយប៉ែត ។តាមការសាកសួរជនជាតិថៃទាំងបីខាងលើគឺពួកគេទើបតែចេញពីកម្ពុជាហើយពួកគេក៍ត្រឡប់មកវិញដោយមិនដឹងថាមកផ្លូវណា។ក្រោយការឃាត់សួរនាំរួចជនជាតិថៃ
ខាងលើ ត្រូវបានប្រគល់ឲ្យទៅកម្លាំងអន្តោប្រវេសន៍
ប្រចាំច្រកទ្វាអន្តរជាតិប៉ោយប៉ែតចាត់ការតាមនិតិវិធី
ច្បាប់បន្ត។
  សូមបញ្ជក់ថាចាប់តាំងពីមានការិទព្រំដែនមិនអោយមានការឆ្លងទៅឆ្លងមកនៅភ្ញៀវទេសចរណ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ១៩ជាពិសេសខេត្តបន្ទាយមានជ័យជារើយៗតែមានជនបរទេសជាជនជាតិថៃនិងជនជាតិដទៃតែងលួនឆ្លងទៅមកនៅព្រំដែនកម្ពុជាថៃសំដៅចេញនឹងចូលមកក្រុងប៉ោយប៉ែត។រហូតពេលខ្លះមានជនបរទេសខ្លះចេញទៅដល់ប្រទេសថៃខាងថៃពិនិត្យឃើញមានជំងឺកូវិដ១៩។
   ជាមួយនឹងការឆ្លងដែនចេញចូលខាងលើក៍ត្រូវបានសមត្ថកិច្ចឃាត់ចាប់បានជាបន្តបន្ទាប់ដែរ។

ចំណែក