Connect with us

ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប០១គ្រឿងបើកបុ.កម៉ូតូពេញទំហឹងបណ្តាលអោយអ្នកបើកបរម្នាក់ស្លា.ប់ភ្លាមៗ

ខេត្តបាត់ដំបង! បុរសម្នាក់បានស្លាប់ភ្លាមៗក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តស៊េរីទំនើប០១គ្រឿងបើកបុកម៉ូតូមួយគ្រឿងពេញទំហឹងនៅវេលាម៉ោង ២០និង៣០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង។

ប្រភពបានអោយដឹងថា
នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅ ស៊េរីចាស់មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1C-5711 បើកបរដោយបុរសម្នាក់ឈ្មោះ ឈន មន្ថា អាយុ៣៩ឆ្នាំ រស់នៅភូមិគោកថ្មី ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ក្នុងទិសដៅពីកើតទៅលិច លុះទៅដល់ចំណុចកើតហេតុខាងលើភ្លាមនោះក៏ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកលុចស៊ីស570 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ខេមរភូមិន្ទ01-2-2226 បើកបរដោយបុរសមិនស្គាល់ឈ្មោះ (បានគេចខ្លួនបាត់)ក្នុងទិសដៅពីលុចទៅកើត និងបានជ្រុលទៅបុកម៉ូតូពេញទំហឹងអោយប៉ើងជាង១០ម៉ែត្រ បណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ ចំណែកម៉ូតូនិងរថយន្តខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុនិងបានប្រគល់សពជនរងគ្រោះទៅអោយសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរងចាំដោះស្រាយតាមផ្លូវច្បាប់៕