ផ្អាកការធ្វើចរាចរណ៍ ជាបណ្ដោះអាសន្ន ចំពោះរថយន្តធន់ធំ ពីព្រៃមាន់ ទៅអាងត្រពាំងថ្ម

បន្ទាយមានជ័យ ៖ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្អាកចរាចរណ៍បណ្ដោះអាសន្ន យានយន្តដឹកជញ្ជូនធន់ធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវខេត្តលេខ ២៦៨A ចាប់ពីព្រៃមាន់ ទៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ក្នុងសេចក្តីជូនដំណឹង ដែលចុះហត្ថលេខាដោយលោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានបណ្ដាលឲ្យមានជំនន់ទឹកភ្លៀងលិច និងហូរកាត់ផ្លូវមួយចំនួន នៅក្នុងខេត្តបន្ទាយមានជ័យជាពិសេសកំណត់ផ្លូវជាតិលេខ ២៦៨A ចាប់ពីព្រៃមាន់ ទៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

យោងតាមស្ថានភាពដូចបានជម្រាបជូនខាងលើ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត សូមធ្វើការផ្អាក់ចរាចរណ៍បណ្ដោះអាសន្ន នៅយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់កំណត់ផ្លូវខេត្តលេខ ២៦៨A ចាប់ពីព្រៃមាន់ ទៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី ដើម្បីថែរក្សាផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ ប្រកបដោយសុវត្ថិភាព ៕

CATEGORIES
Share This