រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចបិទខ្ទប់ផ្សារ ហ៊ុយ ឡេង និងធ្វើតេស្តសំណាកអាជីករលក់ដូរ ទាំងអស់ក្នុងផ្សារ

154

បន្ទាយមានជ័យ ៖ ក្រោយមានករណីឆ្លងរីករាលដាលជំងឺកូវី-១៩ លើអាជីវករជាអ្នកលក់ដូរក្នុងផ្សារ ហ៊ុយ ឡេង រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រេចបិទខ្ទប់ផ្សារ ហ៊ុយ ឡេង និងធ្វើតេស្តសំណាកអាជីករលក់ដូរ ទាំងអស់ក្នុងផ្សារ ។

ផ្សារ ហ៊ុយ ឡេង ត្រូវបានផ្អាកដំណើរការលក់ដូរបណ្តោះអាសន្ន ចាប់ពីរសៀលថ្ងៃទី១៨ ខែកក្កដា រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ដើម្បីបញ្ជៀសការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទៅលើអាជីវករ និងអ្នកទិញទំនិញផ្សេងទៀត ។  

ជាមួយនិងការផ្អាកបណ្តោះអាសន្នផ្សារ ហ៊ុយ ឡេង រយៈពេល១៤ថ្ងៃនេះ រដ្ឋបាលខេត្តក៏បានអំពាវនាវឱ្យអ្នកដែលពាក់ពន្ធ័ មានក្រុមសន្តិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ពន្ធ័ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាលដើម្បីទៅយកសំណាកវិភាគរកមេរោគ និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

ក្នុងនោះផងដែរ គណៈកម្មាការផ្សារ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញនិងមន្ត្រីសុខាភិបាលដើម្បីស្រាវជ្រាវ និងកំណត់អ្នកប៉ះពាល់ផ្សេងៗទៀត និងចូលរួមអនុវត្តន៍វិធានការរដ្ឋបាល និងវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ។ នៅក្នុងកំឡុងពេលអនុវត្តន៍វិធានការផ្អាកបណ្តោះអាសន្ន ត្រូវបានហាមឃាត់រាល់ការចេញ ចូល ជួបជុំឬប្រមូលផ្តុំមនុស្សក្នុងមូលដ្ឋានផ្សារ ហ៊ុយ ឡេង លើកលែងតែករណីចាំបាច់មួយចំនួនប៉ុណ្ណោះ ៕

ចំណែក