អគ្គីភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ ២ខ្នងនៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ ៖ ផ្ទះប្រជាពលរដ្ឋ ចំនួន២ខ្នង នៅចំណុចផ្សារតូច ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានអគ្គីភ័យឆាបឆេះ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ។

លោកវរសេនីយ៍ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឱ្យដឹងថា ករណីនេះ បានបង្កឱ្យឆេះផ្ទះប្រជាពលរដ្ឋ ចំនួន២ខ្នង ទី១ ឈ្មោះ អឿន ខឿន ភេទស្រីអាយុ៥៥ឆ្នាំ មានផ្ទះទំហំ៥x៦ម៉ែត្រ សង់ពីឈើ ក្រាលក្តារជញ្ជាំងសង្ក័សី ប្រក់សង្ក័សី ឆេះខូចខាត៣០% សម្ភារ:ប្រើប្រាស់ក្នុងផ្ទះខូចខាតមួយចំនួន និងលុយ១លានរៀល ។ ទី២ ឈ្មោះ ឌិត រ៉ាម៉ាចន្ត្រា អាយុ៦៧ឆ្នាំ និងប្រពន្ធឈ្មោះ គឹម ហឿន អាយុ៦៤ឆ្នាំ មានផ្ទះទំហំផ្ទះ៦x៧ម៉ែត្រ សង់អំពីឈើក្រាលក្តារ ជញ្ជាំងក្តារ ប្រក់សង្ក័សី សម្ភារ:ប្រើប្រាស់ក្នុងផ្ទះត្រូវឆេះខូចខាតទាំងស្រុង ។

លោកអធិការបន្តថា ករណីនេះ សមត្ថកិច្ច បានប្រើប្រាស់ឡានទឹកអស់ចំនួន៣គ្រឿង (ឡានស្នងការដ្ឋាន២គ្រឿង និងឡាននគរបាលក្រុង១គ្រឿង ) ដោយប្រើប្រាស់ទឹកអស់៤ឡាន ទើបគ្រប់គ្រងស្ថានការ បានទាំងស្រុង ។ ដោយឡែក មូលដ្ឋានដែលបណ្តាលឲ្យ កើតមានអគ្គីភ័យខាងលើ សមត្ថកិច្ចសន្និដ្ឋានថា មកពីទុសេរខ្សែរភ្លើង ៕


ដោយ ៖ KPN
.

CATEGORIES
Share This