ឯកឧត្តម សុខ លូ អញ្ជើញជាគណ:អធិបតីក្នុងពិធីយុទ្ធនាការស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ន»និង ទប់ស្កាត់ការីករាលដាលនៃការឆ្លងជម្ងឺកូវីដ១៩ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២២

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានធ្វើយុទ្ធនាការស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ន» ដោយសហការជាមួយមន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្ត  ការិយាល័យចរាចណ៍ផ្លូវគោកខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលនៃគណ:អភិបាលខេត្ត និងជា ប្រធានគណៈកម្មាធិការសាខា  ដោយមានការចូលរួមពីឯកឧត្តម ព្រួញ រិទ្ធថា ប្រធាន មន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្ត   ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ចូលរួមពីគណ:កម្មាធិការសាខា មន្ត្រីប្រតិបត្តិ សាខា  មន្រ្តីការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សរុបចំនួន ៧៥នាក់ ស្ថិតនៅផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខរង្វង់មូលលោកតាដំបងគ្រញូង ក្រុងបាត់ដំបង ។

ថ្លែងក្នុងឱកាសយុទ្ធនាការខាងលើនេះឯកឧត្តមសុខ លូ គណៈកម្មាធិការសាខាបានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីសុវត្ថិភាពចរាចរណ៍ ក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាចូលរួមក្នុងការអប់រំផ្សព្វផ្សាយ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋយើងឱ្យចូលរួមលើកកម្ពស់ និងពង្រឹងការអនុវត្តច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំ២០២២នេះ។

ឯកឧត្តមប្រធានគណ:កម្មាធិការសាខា បានគូសបញ្ជាក់ថា ៖ «បន្ទាប់ពីស្ថានភាពនៃជំងឺកូវីដ-១៩នៅកម្ពុជាយើង មានសភាពធូរស្រាល ដែលបើកឱកាសដល់ការធ្វើដំណើរតាមដងផ្លូវកាន់តែមមារញឹកនោះ, គ្រោះថ្នាក់ចរាចរណ៍នៅជាបញ្ហាគួអោយព្រួយបារម្ភចំពោះសោកនាដកម្មនេះ ហើយមូលហេតុចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះគឺមកពីមនុស្សម្នាក់ៗដែលមិនគោរពច្បាប់ចរាចរណ៍ ក្នុងនោះមានដូចជា ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព មិនគោរពសញ្ញាចរាចរណ៍ មិនពាក់មួកសុវត្ថិភាពត្រឹមត្រូវ ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងការបើកបរក្នុងពេលស្រវឹងជាដើម។

ឯកឧត្តមគណ:អធិបតី បានថ្លែងបន្តថា «បញ្ហាគ្រោះថ្នាក់ចរាចរណ៍គឺជារឿងដែលយើងត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយទាំងអស់គ្នាដែរ។ ក៏ប៉ុន្តែបញ្ហាទាំងអស់នេះ យើងអាចចូលរួមទប់ស្កាត់ កាត់បន្ថយ និងត្រៀមបង្ការបាន តាមរយៈការចូលរួមអនុវត្តច្បាប់របស់ពលរដ្ឋម្នាក់ៗ ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាក់ស្តែងបច្ចុប្បន្ននៅប្រទេសកម្ពុជា គឺបណ្តាមកពី

១.កាបើកបរមិនពាក់មួកសុវត្ថិភាព និងខ្សែក្រវ៉ាត់សុវត្ថិភាព

២. បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

៣. បើកបរវ៉ាជែងគ្មានសុវត្ថិភាព

៤. បើកបរមិនគោរពសិទ្ធអទិភាព

៥. ខ្វះការពិនិត្យយានយន្តមុនពេលបើកបរ

៦. បើកបរហួសល្បឿនកំណត់

៧. បើកបរមិនចេះអធ្យាស្រ័យគ្នា។

ហេតុដូចនេះ ភារកិច្ចរបស់យើង គឺចុះអប់រំផ្សព្វផ្សាយ លើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋយើងឱ្យចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។ ឯកឧត្តមបានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់ដ៏តឹងរឹងចំពោះបទល្មើសចរាចរណ៍ផ្លូវគោក។ ដើម្បីចៀសវាងពីការប្រឈមចំពោះផ្លូវច្បាប់ សូមបងប្អូន គោរព អនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្លួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ដើម្បីភាពសុខដុមរម្យនា ក្នុង ក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើង។

ឯកឧត្តម សុខ លូ និងសហការី មានសេចក្តីសង្ឃឹមជឿជាក់លើអ្នកប្រើប្រាស់ផ្លូវគ្រប់រូបនឹង ចូលរួមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមសេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្តីសុខ ក្នុងឱកាសសងថ្ងៃឈប់សម្រាកការងារ ខាងមុខនេះ និងបន្តជារៀងរហូតទៅ។

សូមបញ្ជាក់ថា យុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចណ៍ក្រុមការងារបានចែកជូនប្រជាពលរដ្ឆ សំនួរចម្លើយយកមួកសុវត្ថិភាពចំនួន ៤០មួក សៀវភៅច្បាប់ចរាចណ៍ផ្លូវគោក ១៥០ក្បាល ,សៀវភៅម៉ូតូអ្វីដែលអ្នកបើកបរទោចក្រយាយយន្តត្រូវដឹ ៣៥០ក្បាល,លក្ខណបណ្ណអ្វីដែលអ្នកបើកបរត្រូវដឹង ៤៥០សន្លឹក,ប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកបើកបរប្រើប្រាសផ្លូវ ៥០០សន្លឹក,ស្ទីកឃ័រចំណាំងផ្លាត ៦០០បន្ទះ,Poster មួកសុវត្ថិភាព៣៥០,បណ្ណប្រកាសខ្ញុំអាចធ្វើបានគោរពសិទ្ធិជនពិការ៣៥០សន្លឹក, បណ្ណប្រកាសមួកសុវត្ថិភាព ៣៥០សន្លឹកនិងជែលលាងដៃសម្លាប់មេរោគជាច្រើន  សម្រាប់ជូនប្រជាពលរដ្ឋដែលធ្វើដំណើតាមដងផ្លូវផងដែរ៕

 

CATEGORIES
Share This