ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ដឹកនាំមន្ត្រីអាវុធហត្ថខេត្តបាត់ដំបង កាន់បិណ្ឌវេន ទី០៦

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង រួមនិងមន្ត្រីក្នុងអង្គភាព បានមូលមតិរួមគ្នាជាឯកច្ឆ័ន្ទ ផ្តើមកាន់បិណ្ឌវេនទី០៦ នៅវត្តគរ ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

បើតាមការលើកឡើងពី លោកអាចារ្យគណៈកម្មការវត្ត ពិធីបុណ្យភ្ជុំបិណ្ឌ គឺជា ពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីនេះ មានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ។

សម្រាប់ឆ្នាំ២០២២នេះ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ បានប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២  ហើយជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ នៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅទីវត្តអារាម ជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរយើងជាយូរលង់មកហើយ ។

ជាកិច្ចបញ្ចប់ នៃកម្មពិធីបុណ្យបិណ្ឌវេណទី០៦នេះ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ក៏បានប្រគេនបច្ច័យចំនួន ២០២២ដុល្លារ ដែលជាបច្ច័យសេសសល់ពីការចំណាយ នៅក្នុងកម្មវិធីទាំងមូល ប្រគេនជូនព្រះសង្ឃ សម្រាប់ប្រើប្រាស់ និងកសាងសមិទ្ធិផល ក្នុងវត្ត និងបានចែកទានដល់លោកយាយ លោកតា គណៈកម្មការអាចារ្យវត្ត រួមនឹងពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្ត និងកងកម្លាំងមួយចំនួនផងដែរ ៕
ដោយ ៖ សាលី

CATEGORIES
Share This