ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទរក្សាទុកថ្នាំញៀនខុសច្បាប់

117

បាត់ដំបង ៖ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំឡូម ធ្វើការឃាត់ខ្លួន ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ១៩និង៣០នាទីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានអោយដឹងថា ជនសង្ស័យទាំង២នាក់ ឈ្មោះ តាំង ធានសេង ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង និងឈ្មោះ អឿន សុខ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ។

ប្រតិបត្តិការនេះសមត្ថកិច្ច ដកហូតបានវត្ថុតាងមួយចំនួន រួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE)ចំនួន០៣ថង់ ទម្ងន់ ៧៥,០០ក្រាមទាំងសំបក, កូនជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន០១គ្រឿង, ទូរស័ព្ទដៃចំនួន០១គ្រឿង, ម៉ូតូចំនួន០១គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀតផងដែរ។

ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលសដំបូងខេត្តបាត់ដំបង ចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សាលី

ចំណែក