ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៥គ្រួសារក្នុងឃុំតាម៉ឺន បានទទួលអំណោយមនុស្សធម៌ពី អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថ្មគោល

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោក ជា សម្បត្តិ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថ្មគោល បាននាំយកអំណោយមនុស្សធម៌របស់អនុសាខាស្រុក ផ្តល់ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ជនចាស់ជរាមានជំរ៉ាំរ៉ៃ ជនមានពិការភាព ដែលមានជីវភាពខ្វះខាតចំនួន ៥គ្រួសារ រស់នៅក្នុង ភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ក្នុងឱកាសនោះដែរលោក ជា សម្បត្តិ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។
ជាមួយគ្នានេះលោកប្រធានគណៈកម្មាធិការអនុសាខា ក៏សូមអំពាវនាវដល់គ្រួសារទាំងអស់សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ការពារ និង ៣ កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ហើយសូមចូលរួមនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញអោយបានគ្រប់ៗគ្នា។
ជាកិច្ចឆ្លើយតប គ្រួសាររងគ្រោះទាំង៥គ្រួសារ បានសម្តែងក្តីសម្បាយរីករាយ និងថ្លែងគោរពថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ជាពិសេសកាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ឯកឧត្តម សុខ លូ ប្រធានគណ:កម្មាធិការសាខាខេត្តបាត់ដំបង ដែលតែងតែបានគិតគូរ មានក្តីមេត្តា ករុណា និងទឹកចិត្តជ្រះថ្លា ជួយដោះស្រាយទុក្ខលំបាកដល់ប្រជាជនរងគ្រោះដែលជួបការលំបាកបានទាន់ពេលវេលា។
សម្ភារៈអនុសាខាផ្ដល់ជូនរួមមាន៖ អង្ករ ២៥គីឡូក្រាម , មី ១កេសនិងថវិកាមួយចំនួនផងដែរ ។

CATEGORIES
Share This